សន្តិសុខសង្គម
ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបជនបែកថ្នាំ ខណៈសមត្ថកិច្ចម្នាក់ស្លាប់
កម្លាំងសមត្ថកិច្ចជាច្រើននាក់បានឡោមព័ទ្ធជនបែកថ្នាំម្នាក់ និងសម្រេចប្រើសិទ្ធការពារខ្លួនបាញ់បញ្ចប់ជីវិតជនសង្ស័យ បន្ទាប់ពីជនសង្ស័យរូបនេះ ព្យាយាមបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច ក្រោយពីចាក់សម្លាប់មន្ត្រីនគរបាលម្នាក់។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យបែកខាងលើបានបង្កការអុកឡុកក្នុងផ្ទះ ដោយយកកាំបិតគំរាមចាក់ម្តាយ ទើបក្រុមគ្រួសារទំនាក់ទំនងសុំអន្តរាគមន៍ពីសមត្ថកិច្ច ខណៈសមត្ថកិច្ចដែលជាជនរងគ្រោះមកដល់ចំណុចកើតហេតុក៏ស្រាប់តែជនសង្ស័យបានស្ទុះទៅចាក់លើមន្ត្រីសមត្ថកិច្ចបណ្ដាលរងរបួសធ្ងន់ រួចបានយកកាំភ្លើងពីចង្កេះរបស់សមត្ថកិច្ចដើរស្រែកឡូឡាពេញដងផ្លូវ។ ប្រភពបន្តថា ខណៈសមត្ថកិច្ចចុះអន្តរាគមន៍បន្ថែមក៏ជនសង្ស័យបានបាញ់តដៃ ទើបសមត្ថកិច្ចបានប្រើស្វ័យសិទ្ធិការពារខ្លួនបាញ់បញ្ចប់ជីវិតជនសង្ស័យតែម្ដង។ គិតមកត្រឹមម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃដដែលនេះ មន្ត្រីប៉ូលិសដែលត្រូវជនបែកថ្នាំចាក់នោះបានបាត់បង់ជីវិតហើយ។
របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា មន្ត្រីប៉ូលិសដែលស្លាប់មានឈ្មោះ សៅ រក្សា អាយុ៣០ឆ្នាំ ឋានន្តរស័ក្តិ អនុសេនីយ៍ត្រី ជាមន្ត្រីបុស្តិ៍នគរបាលបឹងកេងកងទី២ ។ រីឯជនបែកថ្នាំ មានឈ្មោះ ជលា វ័យប្រមាណ៣០ឆ្នាំ ធ្លាប់ចូលមណ្ឌលកែប្រែនិងធ្លាប់ជាប់ពន្ធនាគារផងដែរ។
ដោយឡែកនៅកន្លែងកើតហេតុការណ៍ ប៉ូលិសមូលដ្ឋាន និងជំនាញពាក់ព័ន្ធ បាននិងកំពុងពិនិត្យកោសល្យវិច័យ នៅកន្លែងកើតហេតុដើម្បីបន្តតាមជំនាញ៕
អត្ថបទ៖ សំណាង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត