សន្តិសុខសង្គម
ចាប់បានចុងស្លាបមាន់បង្កកជាង២តោន ខណៈឈ្មួញលួចនាំចូលតាមរថយន្ដពីប្រទេសថៃ
ឈ្មួញ១នាក់បានលួចដឹកចុងស្លាបមាន់បង្កកចំនួន ២០០កេស ស្មើនឹង ២.៤០០ គីឡូក្រាមតាមរថយន្ត១គ្រឿងត្រូវបានសមត្ថកិច្ចចំរុះ មានផលិតកម្ម និងបសុព្យាបាលខេត្តបានហការណ៍ជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចុះចាប់បាននៅវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានប្រាប់ឲ្យដឹងថា ក្រោយពីធ្វើការដកហូត ចុង ស្លាបមាន់បង្កកចំនួន ២០០កេស ស្មើនឹង ២.៤០០ គីឡូក្រាមរួចមក តាមចម្លើយម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់ឲ្យដឹងថា ចុងស្លាបមាន់បង្កក ២០០កេសនេះ ខ្លួនបានលួចនាំចូលពីប្រទេសថៃ បង្កប់ដឹកតាមរថយន្ត សាំយ៉ុង យកមកលក់ឲ្យឈ្មួញដើម្បីបន្តលក់ចែកចាយ ក្នុងផ្សារខេត្តបន្ទាយមានជ័យតែម្តង។
លោក ហ៊ុយ ទូច បាននិយាយបញ្ជាក់ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចចម្រុះបានធ្វើការដកហូត វត្ថុតាងមានផលិតផល
ចុងស្លាបមាន់បង្កក២០០កេះនេះ បានធ្វើកំណត់ហេតុ និងរកឃើញថា ស្លាបមាន់បង្កកនេះ គឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយបានពិនិត្យឃើញថា ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាត ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។

ក្រោយពីធ្វើកំណត់ហេតុ សមត្ថកិច្ចចម្រុះបានឲ្យឈ្មោះ ឈិន សុខាន់ ជាម្ចាស់ទំនិញវត្ថុតាងល្មើស ផ្តិតមេដៃឲ្យឈប់បន្តទិញផលិតកម្មសត្វបង្កកដែលគ្មានគុណភាពបន្តទៀតទុកជាភស្តុតាងទៀតផង។ ចំណែក ផលិតផលសាច់មាន់ចម្រុះរឹបអូស សមត្ថកិច្ចបានយកទៅដុតកម្ទេទចោលនៅចំណុចដីឡូតិ៍ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃដដែលផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?