Connect with us

សន្តិសុខសង្គម

ទីបំផុត តុលាការសម្រេចឃុំខ្លួន លោកផ្កាយ ៣ ស៊ុន ហួរ ដាក់ពន្ធនាគារ PJ ជាបណ្ដោះអាសន្ន

បានផុស

នៅ

ទីបំផុត លោកស្រី យី សុខ​វួច ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ ២០២៤ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​លោក​ឧត្ដមសេនីយ៍​ឯក “ផ្កាយ ៣” ស៊ុន ហួរ ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ដាក់​ពន្ធនាគារ PJ ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ«ឆបោក និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង» ពាក់ព័ន្ធ​ទឹកប្រាក់​ប្រមាណ​ជាង ៣ លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​លោក​ឧត្ដមសេនីយ៍​ឯក ស៊ុន ហួរ ដែល​ជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ តាម​បញ្ជា​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ ការ​ឃាត់ខ្លួន​នោះ បន្ទាប់ពី​សមត្ថកិច្ច​បាន​កោះ​អញ្ជើញ​លោក​ឧត្ដមសេនីយ៍​ឯក ស៊ុន ហួរ ទៅ​ឆ្លើយ​បំភ្លឺ​តាម​ពាក្យ​បណ្ដឹង​របស់​ភាគី​ដើមចោទ។

សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ទៀត​ថា លោក​ឧត្ដមសេនីយ៍​ឯក ស៊ុន ហួរ រង​នូវ​បណ្តឹង​ចោទ​ប្រកាន់​ថា បាន​យក​ប្លង់ដី​ចំនួន ៧ ប្លង់ ទៅ​ដាក់​យក​ប្រាក់​ពី​ដើម​បណ្តឹង​មាន ៣ ករណី សរុប​ទឹក​ប្រាក់​ប្រមាណ​ជាង ៣ លាន​ដុល្លារ​អាមេរិក។

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ប្លង់ដី​ដែល​បាន​ដាក់​តម្កល់​យក​ប្រាក់ គឺ ឈ្មោះ​ឧត្ដមសេនីយ៍​ឯក ស៊ុន ហួរ ប៉ុន្តែ​នៅ​ពេល​ភាគី​ដើម​បណ្តឹង​យក​ទៅ​ផ្ទៀងផ្ទាត់​នៅ​ខាង​សុរិយោដី ទើប​ដឹង​ថា ប្លង់ដី​នោះ​មិនមែន​ជា​ឈ្មោះ ស៊ុន ហួរ ទេ។ ចំណុច​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ប្រាក់​កើត​ទុក្ខ​មិន​សុខចិត្ត ក៏បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ដោយ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១៥ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ១៥ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម