សន្តិសុខសង្គម
ជនសង្ស័យមួយក្រុម វាយប្លន់យុវជន ៣ នាក់ យកម៉ូតូមួយគ្រឿងបានសម្រេច នៅខណ្ឌដង្កោ
យុវជន ៣ នាក់ ជិះម៉ូតូឌុបគ្នាត្រលប់ទៅផ្ទះវិញ ខណៈមកដល់ផ្លូវស្ងាត់ ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួន និងមិត្តភ័ក្ដិ បានជិះម៉ូតូ ២ គ្រឿង មានគ្នា ៦ នាក់ ដោយមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1C-3138 ជិះឌុបគ្នា ៣ នាក់ និងមួយគ្រឿងទៀត មិនចាំម៉ាក ជិះចេញពីដើរលេងម្ដុំកួរស្រូវត្រឡប់ទៅផ្ទះវិញនៅម្តុំចោមចៅ រួចក៏ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧។ ពេលជិះមកដល់ចំណុចកើតហេតុផ្លូវស្ងាត់ ស្រាប់តែលេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ មកជិះកាក់ពីមុខ រួចវាយប្លន់យកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ ២០២៤ មួយគ្រឿង បានសម្រេច។ ពេលនោះដែរ ជនសង្ស័យក៏បានទៅគំរាមយកទូរស័ព្ទដៃពីនារីរងគ្រោះម្នាក់ទៀត ដោយនារីរងគ្រោះលើកដៃសំពះទើបជនសង្ស័យយកតែម៉ូតូ ហើយជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះក៏បានទៅប៉ុស្តិ៍នគរបាលសង្កាត់ដង្កោ ដើម្បីដាក់ពាក្យបណ្ដឹងសូមឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី