Connect with us

សន្តិសុខសង្គម

បុរសម្នាក់ ដើរទៅអើតមើលរថយន្តគេចតទុក ត្រូវសន្តិសុខ​យកដំបងវាយជើងរបួសធ្ងន់ ស្មានថាចោរ

បានផុស

នៅ

យុវជន​ម្នាក់ ដើរ​ទៅ​អើតមើល​រថយន្ត​គេ​ចត​ទុក ត្រូវ​សន្តិសុខ​ឃើញ​សង្ស័យ​ស្មាន​ថា​ជា​ចោរ ក៏​យក​ដំបង​វាយ​ជើង​បណ្ដាល​ឲ្យ​រង​របួស​ដេក​ដួល​ស្ដូកស្ដឹង​នៅ​ចិញ្ចើម​ផ្លូវ​ស្តុប​លូ ៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៧ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ០២ ខែ​កញ្ញា ឆ្នាំ ២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង សង្កាត់​ស្ទឹងមានជ័យ​ទី ៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ បុរស​រង​របួស​មាន​ឈ្មោះ ឡេង តយ អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករ​ដេរ​ខោ​អាវ​ស៊ី​ថ្ងៃ មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​យុវជន​រង​គ្រោះ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ព្រឹក​មិញ​នេះ​រូប​គាត់​បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ ៣៧១ សឡា ខណៈ​ដើរ​ហត់​ពេក​ក៏បាន​ឈប់​សម្រាក​ក្បែរ​រថយន្ត​មួយ​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​នៅមុខ​ការ៉ាស់​សាំង​មួយ​កន្លែង។ ខណៈ​នោះ​ដែរ ក៏​ស្រាប់​តែ​មាន​សន្តិសុខ​យាម​នៅ​ទីនោះ​ឃើញ ស្មាន​តែ​រូបគាត់​បម្រុង និង​លួច​សម្ភារៈ​ក្នុង​រថយន្ត សន្តិសុខ​នោះ ក៏​ទាញ​ដំបង​ដែក​រលាស់​វាយ​ទៅ​លើ​ជើង​ខាងស្ដាំ​ជាច្រើន​ដំបង បណ្ដាល​ឲ្យ​បែក​ស្មងជើង​រង​របួស​ធ្ងន់។ ភ្លាមៗ យុវជន​រូប​នោះ ក៏បាន​ព្យាយាម​ដើរ​រហូតដល់​ស្តុប​លូ ៥ នៅ​ផ្លូវ​វេង​ស្រេង ទើប​ដេក​ដួល​ដើរ​ទៅ​មុខ​លែង​រួច។

បច្ចុប្បន្ន យុវជន​ខាងលើ ត្រូវ​បាន​ប្រជា​ការពារ​ដែល​ប្រចាំការ​នៅ​ទីនោះ​ជួយ​យក​អាកុល​លាង​របួស ដើម្បី​សង្គ្រោះ​បឋម រួច​ក៏​ទំនាក់ទំនង​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ដឹក​យុវជន​ខាងលើ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១០ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១០ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម