សន្តិសុខសង្គម
សណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ២៣០ នៅតែជាបញ្ហាបង្កការកកស្ទះដល់អ្នកធ្វើដំណើរ
បញ្ហាសណ្ដាប់ធ្នាប់នៅកំណាត់ផ្លូវលេខ២៣០ មូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅតែជាចំណុចកកស្ទះចរាចរណ៍ដល់មហាជនអ្នកធ្វើដំណើរឆ្លងកាត់ ដោយអាជីវកលក់ដូរបន្លែផ្លែឈើទាំងយប់ទាំងថ្ងៃ ពេញផ្លូវ មិនខ្វល់ពីសណ្ដាប់ធ្នាប់សាធារណៈ ខណៈមានកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌទួលគោក ដើរប្រមូលលុយពីអាជីវក។

លោក ស៉ឹប សុផង់ អភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យ សន្តិសុខ សណ្ដាប់ធ្នាប់បានឲ្យដឹងថា បញ្ហាសណ្ដាប់ធ្នាប់នៅកំណាត់ផ្លូវលេខ២៣០ លោកទទួលស្គាល់ថា ពិតជាបង្កផលប៉ះពាល់ដល់បងប្អូនអ្នកធ្វើដំណើរពិតប្រាកដមែន។ លោកអភិបាលរងបន្តទៀតថា ចំពោះកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ដើរប្រមូលលុយពីអាជីវកនោះ ឲ្យតែមានមុខមានរូបច្បាស់ លោកនឹងសុំគោលការពីថ្នាក់លើ អនុវត្តវិន័យ ឬអនុវត្តច្បាប់តែម្ដង។

គួរបញ្ជាក់ផងដែរ តាមបណ្ដោយផ្លូវលេខ ២៣០ ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់នេះកន្លងទៅអាជ្ញាធរមិនអនុញ្ញាតឲ្យអាជីវករទាំងអស់លក់ដូរនៅពេលថ្ងៃនោះទេ គឺអនុញ្ញាតឱ្យលក់ដូរតែនៅពេលយប់ ប៉ុន្តែសុំធ្វើយ៉ាងណាពេលព្រឹកព្រលឹមត្រូវតែសម្អាតបរិស្ថានអនាម័យឲ្យបានស្អាតប្រសើរឡើងវិញ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះអាជីវករហាក់មិនចូលរួមជាមួយអាជ្ញាធរ ដោយបន្តលក់រហូតដល់ពេលថ្ងៃ បន្ថែមទៀតនោះ បង្កការកកស្ទះដល់ពលរដ្ឋអ្នកធ្វើដំណើរ៕
អត្ថបទ៖ សុភា






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ