Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្មេងទំនើង ២ ក្រុម មានគ្នា ៨ នាក់ ជាបន្តបន្ទាប់ នៅស្រុកបាទី

បានផុស

នៅ

ជនសង្ស័យ​ជា​ក្មេង​ទំនើង ​៨​ នាក់​ ត្រូវ​កម្លាំង​នគរបាល​ស្រុក​បាទី ​ធ្វើការ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ដើម្បី​ចាត់ការ​បន្ត ក្រោយ​ក្រុម​ជនសង្ស័យ​បង្ក​ហិង្សា​ដាក់គ្នា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី​ បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​ ៣ ខែ​កញ្ញា ឆ្នាំ​ ២០២៤ ​នេះ​ថា ក្រុម​ក្មេង​ទំនើង​ទាំង ​៨​ នាក់​ ដែល​បាន​ឃាត់ខ្លួន គឺ​ពួកគេ​បាន​ធ្វើ​សកម្មភាព​ល្មើសច្បាប់​កាលពី​ថ្ងៃ​ទី​ ៣១ ខែ​សីហា ឆ្នាំ ២០២៤ វេលា​ម៉ោង​ ២២ ​និង​ ៣០ នាទី ​នៅ​ភូមិ​ស្មៅ​ខ្ញី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ ដែល​បង្កឡើង​ដោយ​បក្ខ​ពួក​ក្រុម​ជនសង្ស័យ​ចំនួន ​២ ក្រុម មាន​គ្នា ៨​ នាក់ មាន​ឈ្មោះ​ ៖

១/.​ឈ្មោះ ផាន់ ពៅ ភេទ​ប្រុស អាយុ ១៨ ​ឆ្នាំ

២/.​ឈ្មោះ កុយ ចំណាន ហៅ​ពៅ ភេទ​ប្រុស អាយុ ២២ ​ឆ្នាំ​

៣/.​ឈ្មោះ សឿង សន ភេទ​ប្រុស អាយុ ១៨ ​ឆ្នាំ

៤/.​ឈ្មោះ ពេជ្រ ដា​រ៉ា ហៅ​ស្វិត ភេទ​ប្រុស អាយុ ៣២​ ឆ្នាំ​

៥/.​ឈ្មោះ ប៉ន ប៉ាន់ ហៅ​ប៉ាន់ ភេទ​ប្រុស អាយុ ២៥ ​ឆ្នាំ​

៦/.​ឈ្មោះ ស៊ី ដ៉ា​រា ភេទ​ប្រុស អាយុ ៣៣ ​ឆ្នាំ​

៧/.​ឈ្មោះ យុង ណូ ភេទ​ប្រុស អាយុ ៣៧ ​ឆ្នាំ​

៨/.​ឈ្មោះ គឹម សុវណ្ណ​រាជ ភេទ​ប្រុស អាយុ ១៧ ​ឆ្នាំ។

លោក​អធិការ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​ ២​ ក្រុម​ បានធ្វើ​សកម្មភាព​យក​អាវុធ​ដូចជា កាំបិត​ផ្គាក់ ដំបង​ឈើ ដំបង​ដែក និង​ដុំ​ថ្ម​ជា​ច្រើន បើកឆាក​ប្រយុទ្ធ​គ្នា​ដេញ​កាប់ វាយ គប់​គ្នា​ទៅវិញទៅមក និង​ដុត​កម្ទេច​ម៉ូតូ បណ្តាលឱ្យ​ក្រុមទី ​១ ខូចខាត​ម៉ូតូ​ចំនួន ០១​ គ្រឿង​ ធុន​ហុងដា​ឌ្រី​ម​C125 ស៊េរី​ ២០២៣ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 1KB-4294 (​ខូចខាត​យ៉ាង​ដំណំ​) របស់​ឈ្មោះ ផាន់ ពៅ ភេទ​ប្រុស អាយុ ១៨ ​ឆ្នាំ និង​រងរបួស​បែក​មេ​ជើង​ចំហៀង​ខាងឆ្វេង​ចំនួន ០១​ កន្លែង ចំណែក​ឯ​ក្រុមទី ២ ខូចខាត​ម៉ូតូ​ចំនួន​ ២​ គ្រឿង។ នៅ​ចំពោះ​មុខ​កម្លាំង​ជំនាញ​ក្រុម​ក្មេង​ទំនើង​បាន​សារភាព​ថា ​ពួកគេ​ពិតជា​បាន​ធ្វើ​ការ​ដេញ​វាយ និង​កាប់​គ្នា​ពិតប្រាកដ​មែន។

លោក​វរសេនីយ៍ឯក យ៉ុង ញី​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការ​នគរបាល​ខេត្ត​តាកែវ​បានឱ្យដឹង​ដែរ​ថា ជនសង្ស័យ​ និង​វត្ថុតាង ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​រួចរាល់​ហើយ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម