Connect with us

សន្តិសុខសង្គម

បុរសម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង បុករះរថយន្ត ២ គ្រឿង រួចព្យាយាមបើករត់ តែត្រូវភាគីរងគ្រោះប្រដេញឃាត់បានវិញ

បានផុស

នៅ

បុរស​ម្នាក់ បើក​រថយន្ត Camry យ៉ាង​លឿន ក្នុង​ស្ថានភាព​ស្រវឹង បុក​រះ​រថយន្ត​ចំនួន ២ គ្រឿង​ទៀត រួច​ព្យាយាម​បើក​រត់ តែ​ត្រូវ​ភាគី​ម្ចាស់​រថយន្ត​រងគ្រោះ​ប្រដេញ​ឃាត់​បាន​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ​៨​ និង​ ៣០ ​នាទី យប់​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា ឆ្នាំ ២០២៤ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ ​១ សង្កាត់​ច្បារអំពៅ​ទី ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ Ford ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2BV-9908​ បើកបរ​ដោយ​បុរស​ម្នាក់ ​រួម​ដំណើរ​ជាមួយ​មនុស្ស ​២​ នាក់​ទៀត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ១ ទិសដៅ​ពី​កើតមក​លិច ខណៈ​បើក​មកដល់​ចំណុច​កើតហេតុ ក៏​បង្អង់​ល្បឿន​ឈប់​រង់ចាំ​ស្តុ​ប​ក្រហម ភ្លាម​នោះ​ដែរ ស្រាប់តែ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BY-0621 បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើដំណើរ​មកពី​ក្រោយ​ស្រប​ទិស​គ្នា​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ទាំង​ស្ថានភាព​ស្រវឹង​ស្រា​ជោកជាំ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ​ford យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ ហើយ​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ដោះស្រាយ ក៏​បន្ត​ល្បឿន​បើក​រត់​រហូត​មក​ដល់​ចំណុច​គល់​ស្ពាន​ច្បារអំពៅ​ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត ​ម៉ាក JA CUAR​ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កម្ពុជា TLN.666​ បើកបរ​ដោយ​នារី​ម្នាក់ ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាលឲ្យ​រង​ការខូចខាត។ ទោះយ៉ាងណា ​រថយន្ត​បង្ក​ មិន​ព្រម​ឈប់​ដោះស្រាយ នៅ​បន្ត​ល្បឿន​បើក​រត់​រហូតមកដល់​ចំណុច​ក្រោម​ស្ពាន​អាកាស​ ៦០​ ម៉ែត្រ បាន​បួង​ចង្កូត​ជ្រុល​ទៅ​បុក​គំនរ​ថ្ម​ និង​គម្រប​លូ ទើប​ទៅ​មុខ​លែង​រួច។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ រួច​ទាក់ទង​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣៨ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥៨ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម