Connect with us

សន្តិសុខសង្គម

សំណុំរឿងបើករថយន្តបុករួចបាញ់រះស្លាប់មន្ត្រីនគរបាលម្នាក់ និង​ជនជាតិចិនម្នាក់របួសធ្ងន់ បានបញ្ជូនដល់តុលាការហើយ

បានផុស

នៅ

សំណុំរឿង​ខ្មាន់កាំភ្លើង ១ ក្រុម សង្ស័យ​ស៊ី​ឈ្នួល​សម្លាប់​មនុស្ស តាម​រូបភាព​បើក​រថយន្ត​បំ​បុក ហើយ​បាញ់រះ​បណ្ដាល​ឲ្យ​ស្លាប់​មន្ត្រី​នគរបាល​ម្នាក់ និង​ជនជាតិ​ចិន​របួស​ធ្ងន់​ម្នាក់ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ដល់​តុលាការ​ហើយ បន្ទាប់ពី​នគរបាល​បញ្ចប់​កិច្ច​សហការ ស្រាវជ្រាវ លើ​ករណី​ខាង​លើ​នេះ​ដោយ​គ្រប់​ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណុំរឿង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន ៣ នាក់ ជាប់​សង្ស័យ​ពី​បទ​.​ឃាតកម្ម​គិតទុក​ជាមុន និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ដែល​កំពុង​ស្ថិតនៅ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ។

ក្រោម​កិច្ច​សហប្រតិបត្តិការ កាលពី​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៤ កន្លងទៅ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប បាន​ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ចំនួន ២ នាក់ ដែល​សុទ្ធតែ​ជនជាតិ​ចិន ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ ZHAO WENXING ភេទ​ប្រុស អាយុ ៤០ ឆ្នាំ និង​ម្នាក់​ឈ្មោះ SHI WEIHUA ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ស្ថិត​នៅ​ចំណុច​អូរ​ឈើទាល ភូមិសាស្ត្រ​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់ស្រឡៅ ១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដោយ​មាន​ការ​សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ។ ពេល​ចាប់ខ្លួន ជនសង្ស័យ និង​វត្ថុតាង ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​បន្ត​នីតិវិធី ទើប​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត។

ចំណែក​វត្ថុតាង និង​សម្ភារៈ​ចាប់​យក​រួមមាន ៖ រថយន្ត ១ គ្រឿង ម៉ាក​ឡង់​គ្រី​ស័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៦១១០ ,ស្លាក​លេខ​ចំនួន ២ (​ភ្នំពេញ ២BL-៦៧៣៣) ,ទូរស័ព្ទដៃ ១ គ្រឿង ,បង់​អាវុធ ២ ,គ្រាប់​អាវុធ ១ ,លិខិតឆ្លងដែន ១, ខ្សែ​ចំណង ១ ដុំ, ប្រាក់យ័ន ចំនួន ២០០ យ័ន ,ប្រាក់រៀល ១៩ ០០០ រៀល, កាត​ធនាគារ ១៦ ,កាត់​សម្គាល់​ខ្លួន ៣, ប័ណ្ណបើកបរ ២, កាបូប​ដាក់​ប្រាក់ ពណ៌​ខ្មៅ ១, កាបូបស្ពាយ ពណ៌​ខៀវ ១, មួក ៤ និង​ខោជើងវែង​ពណ៌​ខ្មៅ ១ គូ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២៤ កម្លាំង​សហការ បាន​បន្ត​ស្រាវជ្រាវ​រក​ឃើញ​អាវុធ ១ ដើម​ទៀត ម៉ាក RADIANRAPTOR ពណ៌​ខ្មៅ នៅ​ចំណុច​ស្នាមភ្លោះ​ក្បែរ​ផ្លូវ​ជាតិ​លេខ ៩៤ ក្នុង​ភូមិសាស្ត្រ​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ ១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​ពាក់ព័ន្ធ​ករណី ឃាតកម្ម កាលពី​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០២៤ ចំណុច​ខាងលិច​សាលា​សង្កាត់​រលួស ផ្លូវ ១០៤ ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ទាំង ២ នាក់ និង​វត្ថុតាង ត្រូវ​បាន​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម