Connect with us

សន្តិសុខសង្គម

បាក់ដងសន្ទូចរថយន្តស្ទូចដែកសង្កត់លើកម្មករម្នាក់ របួសធ្ងន់

បានផុស

នៅ

បុរស​ជា​កម្មករ​ម្នាក់ ខណៈ​បញ្ជា​រថយន្ត​ស្ទូច​លើក​ដែក​ដាក់​លើ​រថយន្ត ស្រាប់តែ​បាក់ដង​សន្ទូច​សង្កត់​ពី​លើ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​កង​សង្គ្រោះ​បន្ទាន់ ៧១១ កងពលតូច​លេខ ៧០ ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០ និង ០៥ នាទី​ព្រឹក ថ្ងៃ​ទី ០៥ ខែ​កញ្ញា ឆ្នាំ ២០២៤ នៅ​ភូមិ​អង្គ សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល។

ជនរងគ្រោះ​ឈ្មោះ ឌិន ដូ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រង​របួស​បាក់​ឆ្អឹងជំនី​ខាងស្ដាំ និង​បាក់​ដៃ​ខាង​ឆ្វេង មាន​ទីលំនៅ​រស់នៅ​ភូមិ​ស្លែង ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​បុរស​ម្នាក់​បាន​បើក​រថយន្ត​ស្ទូច​ចូល​ទៅ​ក្នុង​រោងចក្រ​ដែក​មួយ​កន្លែង ដើម្បី​ស្ទូច​ដែក​(​ដែក​ឆ្អឹង​ចាក់​បេតុង​) ដាក់​លើ​រថយន្ត ខណៈ​កំពុង​ស្ទូច​ស្រាប់តែ​បាក់ដង​សន្ទូច​មក​សង្កត់​បណ្តាល​ឲ្យ​រង​របួស​បាក់​ឆ្អឹងជំនី​ខាងស្ដាំ និង​បាក់​ដៃ​ខាងឆ្វេង។

ក្រោយ​កើត​ហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព ៧១១ កងពលតូច​លេខ ៧០ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​សង្គ្រោះ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម