សន្តិសុខសង្គម
បុរសម្នាក់ ស្រវឹងស្រា ជិះម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉ក ដួលបោកក្បាលស្លាប់ នៅលើស្ពានព្រែកព្នៅ
បុរសម្នាក់ ផឹកស្រាអស់កន្លះលីត្រ ជាមួយមិត្តភ័ក្ដិម្នាក់ លុះជិះម៉ូតូត្រឡប់ទៅផ្ទះ ក៏ស្រាប់តែជ្រុលបុកម៉ូតូសណ្ដោងរ៉ឺម៉ក ដួលបោកក្បាលស្លាប់ នៅលើស្ពានព្រែកព្នៅ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបានកើតឡើង កាលពីវេលាម៉ោង ០៧ និង ៥០ នាទីយប់ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅត្រង់ចំណុចលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឈាង អាយុ ២៩ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅឯស្រុករំដួល ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរបានប្រាប់ថា គេបានឃើញបុរសម្នាក់ ជិះម៉ូតូសង់ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID-3477 បើកបរក្នុងទិសដៅពីផ្លូវជាតិលេខ ០៦ អា គោលដៅត្រឡប់ទៅផ្ទះ។ ស្របពេលបុរសរងគ្រោះជិះម៉ូតូឡើងមកដល់ខាងលើស្ពានព្រែកព្នៅ ដែលសង្ស័យស្រវឹងស្រា បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើដំណើរស្របទិសគ្នាពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ប្រភពពីមិត្តភ័ក្ដិរបស់ជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះបានហូបស្រាអស់កន្លះលីត្រជាមួយគាត់ ក្បែរទីតាំងការដ្ឋានសំណង់ នៅស្ពានទី ០៩ លើផ្លូវជាតិលេខ ០៦ អា។ ខណៈនោះ ជនរងគ្រោះ បានប្រាប់គាត់ថា «សុំទៅផ្ទះមុនហើយ»។ ភ្លាមៗ ជនរងគ្រោះ ក៏បានជិះម៉ូតូចេញទៅបាត់តែម្ដង។ លុះមួយសន្ទុះក្រោយមក ក៏មានអ្នកខលទូរស័ព្ទមកប្រាប់គាត់ថា បុរសរងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការវាស់វែងយកម៉ូតូ រួមទាំងម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសព សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕
អត្ថបទ ៖ រដ្ឋា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល