សន្តិសុខសង្គម
ផាកពិន័យតារាសម្ដែង ឌុច លីដា ២លានរៀល ដោយសារបើកបរក្រោមជាតិអាល់កុល ០.៨០មីលីលីត្រ
តារាសម្ដែង ឌុច លីដា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នាំខ្លួនយកមកផាកពិន័យជាទឹកប្រាក់ចំនួន ២លានរៀល ដោយសារបើកបរក្រោមជាតិអាល់កុល ០.៨០មីលីលីត្រ។ នេះបេីយោងតាមការបញ្ជាក់ពីមន្រ្តីនគរបាលជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកនាង ឌុច លីដា ត្រូវបានកម្លាំងនគរបាលខណ្ឌ ៧មករា នាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីធ្វើការពិន័យតាមនីតិវិធី ជាមួយអ្នកនាង ហង្ស សុជាតា កាលពីរាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅពេលកម្លាំងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង។
មន្ត្រីនគរបាលចរាចរណ៍ខណ្ឌ៧មករា បានបញ្ជាក់ថា ក្រោយធ្វើការផាកពិន័យលេីកអ្នកនាង ឌុច លីដា ជាអ្នកបើកបរទៅតាមនីតិវិធីរួមរាល់ ក៏បានឱ្យក្រុមគ្រួសារមកទទួលយកអ្នកនាងឱ្យត្រលប់ទៅផ្ទះវិញទាំងយប់ផងដែរ៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?