សន្តិសុខសង្គម
កម្មកររ៉ែមាសម្នាក់របស់ក្រុមហ៊ុន សឹងយន្តគ័ងយិក នៅខេត្តក្រចេះ ត្រូវថ្មបាក់សង្កត់ស្លាប់
កម្មកររ៉ែមាសម្នាក់ក្នុងចំណោម៦នាក់ របស់ក្រុមហ៊ុន សឹងយន្តគ័ងយិក ត្រូវថ្មបាក់ធ្លាក់សង្កត់ពីលើនៅក្នុងរណ្ដៅរ៉ែមាស ខណៈដែលកំពុងអង្គុយសម្រាកយកកម្លាំង និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទី ទាបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចរណ្ដៅទី១ ក្នុងក្រុមហ៊ុន សឹងយន្តគ័ងយិក ស្ថិតនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ករណីបាក់ថ្មធ្លាក់សង្កត់មនុស្សស្លាប់នេះ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅចំណុចរណ្ដៅទី១ ជាន់ទី១ ក្នុងក្រុមហ៊ុន សឹងយន្តគ័ងយិក មានជម្រៅប្រមាណជា ៣០០ម៉ែត្រ និងមានជម្រៅចុះក្រោម ជាន់ទី២ ប្រមាណជាង ៧០ម៉ែត្រ ហើយទីតាំងដែលជនរងគ្រោះជួបគ្រោះថ្នាក់ គឺនៅចំនុចជាន់ទី២ ខណៈដែលក្រុមកម្មករទាំង៦នាក់នោះ ចុះទៅកាយយកអាចម៍ដី ដែលមេការក្រុមហ៊ុនបានជីកបុកសម្អាតរួចរាល់។ លុះពេលពួកគេអស់កម្លាំងក៏ថយក្រោយអង្គុយសម្រាកយកកម្លាំង ស្រាប់តែពេលនោះ ថ្មដំបូលរណ្តៅកម្ពស់ ២ម៉ែត្រកន្លះ ក៏បានបាក់ធ្លាក់សង្កត់ពីលើជងរងគ្រោះ ឈ្មោះ ផុន សារ៉ាន់ ត្រូវត្រង់ចំចង្កេះ និងលើក្បាលជង្គង់ បណ្តាលឲ្យបែកផ្លោកនោម។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានខាងក្រុមហ៊ុន សឹងយន្តគ័ងយិក ដឹកយកទៅមន្ទីពេទ្យខេត្តក្រចេះ តែដោយស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យខេត្តតែម្តង៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់