Connect with us

សន្តិសុខសង្គម

តុលាការបង្គាប់ឲ្យលោក​ រ៉ុង​ ឈុន​ ចូលខ្លួនឆ្លើយបំភ្លឺពីដំណើររឿង ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

បានផុស

នៅ

លោក​ ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានចេញដីកាបង្កាប់ឲ្យលោក រ៉ុង​ ឈុន​ ទីប្រឹក្សាគណបក្សកម្លាំងជាតិ​ ចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំពីដំណើររឿង ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក​ ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ បានតម្រូវឲ្យលោក រ៉ុង​ ឈុន ចូលខ្លួនបំភ្លឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩និង០០ នៅសាលាដំបូងរាជធានីភ្នំពេញ បន្ទប់ស៊ើបសួរ«ន» ជាន់ទី៣ ដើម្បីសួរចម្លើយពីដំណើរររឿង ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ តាមបញ្ញាត្តិមាត្រ ៨៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រណ្ឌ៕

អត្ថបទ៖ សំណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម