សន្តិសុខសង្គម
ចូលទិញអីវ៉ាន់ ភ្លេចដកសោ ចេញមកវិញបាត់ម៉ូតូ ផ្អើលដល់សមត្ថកិច្ចរកឃើញនៅផ្លូវរថភ្លើង
ស្ត្រីម្នាក់ ជិះម៉ូតូចូលទិញអីវ៉ាន់ ភ្លេចដកសោ ចេញមកវិញក៏បាត់ម៉ូតូ នៅលើផ្លូវវេងស្រេង ផ្អើលឆោឡោដល់សមត្ថកិច្ចជួយមើលតាមប្រព័ន្ធ ជីភីអេស ក៏រកឃើញនៅឯផ្លូវរថភ្លើង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ នៅត្រង់ចំណុចផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែង តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី ០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JK-7644 ចេញពីធ្វើការ គោលបំណងទិញអីវ៉ាន់ដើម្បីយកទៅផ្ទះ។ លុះមកដល់ផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែង លើផ្លូវវេងស្រេង សង្កាត់ចោមចៅទី ០២ ក៏បានឈប់ទិញអីវ៉ាន់មួយចំនួន។ ស្របពេលនោះដែរ ស្ត្រីរងគ្រោះ បានចុះពីលើម៉ូតូ ដោយភ្លេចដកសោចេញពីម៉ូតូ រួចដើរទៅទូទាត់ប្រាក់ឲ្យថ្លៃអីវ៉ាន់គេ ក៏ស្រាប់តែមានជនឆ្លៀតឱកាសធ្វើសកម្មភាពឡើងជិះរត់គេចខ្លួនតែម្ដង។ ភ្លាមៗ ស្ត្រីរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចជួយរកម៉ូតូតាមប្រព័ន្ធ ជីភីអេស ប្រដេញរហូតមកដល់ផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ទើបរកឃើញម៉ូតូវិញនៅខាងក្រោមតង់អនាធិបតេយ្យ។ ចំណែកឯជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ និងធ្វើកំណត់ហេតុប្រគល់សំណុំរឿងទៅកាន់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី ០២ ដែលជាម្ចាស់ករណី ដើម្បីនាំជនរងគ្រោះដាក់ពាក្យបណ្ដឹង ស្រាវជ្រាវរកជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល