សន្តិសុខសង្គម
មន្ទីរសុខាភិបាលរាជធានីឲ្យម្ចាស់សេវាឯកជនរាយការណ៍បើមានអ្នកតាំងខ្លួនជាមន្ត្រីសុខាភិបាលចុះពិនិត្យទីតាំងដោយមិនមានលិខិតឧទ្ទេសនាម
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រង មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ត្រូវរាយការណ៍មកសមត្ថកិច្ចបើមានបុគ្គណាតាំងខ្លួនជាមន្ត្រីសុខាភិបាលចុះពិនិត្យទីតាំងដោយមិនមានលិខិតឧទ្ទេសនាម។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានបុគ្គលម្នាក់ ឬពីរនាក់បានតាំងខ្លួនជាមន្ត្រីសុខាភិបាលមកពីក្រសួងសុខាភិបាលធ្វើសកម្មភាពចុះពិនិត្យទីតាំងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយបានសុំថវិកាជាថ្នូរនឹងការមិនចុះពិនិត្យ។
យោងតាមលិខិតចូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងសប្តាហ៍កន្លងមកនេះ មានបុគ្គលម្នាក់ ឬពីរនាក់ បានតាំងខ្លួនជាមន្ត្រីសុខាភិបាលមកពីក្រសួងសុខាភិបាល ធ្វើសកម្មភាព ដោយចុះមកពិនិត្យទីតាំងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយបានសុំថវិកាជាថ្នូរនឹងការមិនចុះពិនិត្យ។
តាមរយៈលិខិតជួនដំណឹង ប្រសិនបើម្ចាស់ ឬអ្នកគ្រប់គ្រង មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជន បានជួបករណីនេះ សូមសួរនាំរកលិខិតឧទ្ទេសនាមឱ្យចុះមកបំពេញការងារ។ បើគ្មានលិខិតឧទ្ទេសនាមទេ ម្ចាស់ ឬអ្នកគ្រប់គ្រង មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជន ត្រូវឃាត់ខ្លួនបុគ្គលនោះ រួចជូនដំណឹងមកមន្ត្រីមានសមត្ថកិច្ចដូចជា ប៉ូលីសប៉ុស្តិ៍ ឬអាជ្ញាធរសង្កាត់ ឬមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ (លេខទូរស័ព្ទទំនាក់ទំនង៖ 012 913 041 ឬ 012 938 087)។
ជាមួយនឹងការជូនដំណឹងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា បុគ្គលក្លែងបន្លំនឹងបញ្ឈប់សកម្មភាពល្មើសច្បាប់នេះ៕
អត្ថបទ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង