សន្តិសុខសង្គម
ផ្ដន្ទាទោសបុរសថៃ២នាក់ដាក់ពន្ធនាគារមួយជីវិតករណីលក់គ្រឿងញៀនលើទឹកដីកម្ពុជា
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្ដន្ទាទោសបុរសជនជាតិថៃ២នាក់ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗ៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ « រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន » ។

ជនជាប់ចោទទាំង២នាក់ ទី១ឈ្មោះ ស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ29ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩៤ និងទី២ ឈ្មោះ ស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩១ ។
សូមរំលឹកថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានចាប់បញ្ជូនឧក្រិដ្ឋជនជនជាតិថៃ២នាក់ ដែលជួញដូរថ្នាំញៀន ១១៨គីឡូក្រាម ទៅសាលាដំបូង ក្រោយបង្ក្រាបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២៖២០នាទីយប់ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូន គ្រឿងញៀនដោយខុសច្បាប់គ្នា (០៣គោលដៅក្នុងរាជធានី)
គោលដៅទី១៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២និង២០នាទី សមត្ថកិច្ចបានបង្ក្រាប នៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
គោលដៅទី២៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង២០នាទីរំលងអាធ្រាត្រ សមត្ថកិច្ចបានបន្ត ទៅឆែកឆេរ នៅចំណុចផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ។
គោលដៅទី៣៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានបន្ត ទៅឆែកឆេរ នៅចំណុចផ្ទះលេខ២BC ផ្លូវ១០៧ ភូមិភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ១. ឈ្មោះ ស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩៤ និងឈ្មោះ ស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១៩៩១ ដោយដកហូតថ្នាំញៀន ១-មេតំហ្វេតាមីន (METHAMPHETAMINE)ទម្ងន់ ៦៧៨៤៩,៦០ ក្រាម (៦៧គីឡូ ៨៤៩,៦០ ក្រាម និង២-កេតាមីន(KETAMINE) ទម្ងន់ ៥០៩៥៩,២០ ក្រាម (៥០គីឡូ ៩៥៩.២០ ក្រាម)។ សរុបរួមសារធាតុញៀនមានទម្ងន់៖ ១១៨៨០៨,៨០ ក្រាម (១១៨គីឡូ ៨០៨.៨០ក្រាម) ៕
អត្ថបទ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ