Connect with us

សន្តិសុខសង្គម

អាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បង្ក្រាបរថយន្តដឹកឈើមួយគ្រឿងក្រោយរត់គេចចូលផ្ទះពលរដ្ឋ

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថស្នាក់ការ ៧០៨ សហការជាមួយមន្ត្រីបរិស្ថាន បានបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ម៉ាក់ហ្វត ពាក់ស្លាកលេខ ត្បូងឃ្មុំ 2C-7792 នៅត្រង់ចំណុច ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើ បានដឹកឈើចេញពីខេត្តស្ទឹងត្រែង រួចឆ្លងចូលក្នុងទឹកដីខេត្តក្រចេះ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានដេញតាមឃាត់ ប៉ុន្តែភ្លាមៗនោះរថយន្តនោះក៏បានបើករត់គេច លុះមកដល់ចំណុចបង្ក្រាបខាងលើ សមត្ថកិច្ចក៏ប្រទះឃើញរថយន្តដែលសង្ស័យ បានបើកគេចចូលក្នុងផ្ទះប្រជាពលរដ្ឋអស់រយៈពេលជាច្រើនម៉ោង ទើបសមត្ថកិច្ចទទួលបានបទបញ្ជាពីព្រះរាជអាជ្ញា ដើម្បីចូលបង្ក្រាបឃាត់បានរថយន្តនៅក្នុងផ្ទះប្រជាពលរដ្ឋយកមកបាន។

យ៉ាងណាមិញ រថយន្តខាងលើនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងស្ទើរជារៀងរាល់ថ្ងៃ រហូតដល់ពេលនេះបានជាប់អន្ទាក់របស់សមត្ថកិច្ច។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះសមត្ថកិច្ចបានរឹបអូសឈើ និងវត្ថុតាងមួយចំនួនដែលបច្ចុប្បន្នវត្ថុតាងប្រគល់ជូនជំនាញសង្តាត់រដ្ឋបាលព្រៃឈើអូរគ្រៀងរក្សាទុក៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់

ព័ត៌មានជាតិ២ ម៉ោង មុន

ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទឹកជំនន់​វាយប្រហារ​ចូល​ដល់​ខេត្ត​ភាគ​កណ្តាល​ថៃ​ មាន​ Ayutthaya ជាដើម​

ព័ត៌មានជាតិ២១ ម៉ោង មុន

មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន

Sokha Hotels

ព័ត៌មានពេញនិយម