សន្តិសុខសង្គម
អភិបាលខណ្ឌកំបូល បន្តចុះដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលរដ្ឋរស់នៅក្នុងបុរីទំនេីប១
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ២០២៤នេះ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានបន្តដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធចុះដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរីទំនេីប១ គម្រោងទី៤ ស្ថិតក្នុងភូមិផ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានប្រាប់ កម្ពុជាថ្មី ថា បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ទី១ គឺខ្វះខាតសន្តិសុខយាមបុរី បានដោះស្រាយជូនរួចរាល់ ទី២ បញ្ហាអគ្គិសនី បានដោះស្រាយជូនរួចរាល់ ប៉ុន្តែបញ្ហា កង្វះទឹកស្អាតតភ្ជាប់ចូលបុរី ដែលមិនទាន់មានប្រើប្រាស់នៅឡើយ (ប្រើប្រាស់ទឹករបស់ខាងបុរី)។ ពេលនេះតំណាង បុរីទំនើប០១ រួមទាំងអាជ្ញាធរកំពុងសិក្សា និងសម្របសម្រួលកញ្ចប់ថវិការសម្រាប់ដោះស្រាយបញ្ហាទឹកស្អាតដើម្បីអោយប្រជាពលរដ្ឋក្នុងបុរីឆាប់បានទឹកស្អាតប្រើប្រាស់អោយបានឆាប់រហ័ស តាមដែលអាចធ្វើបាន។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចុះសំណេះសំណាល និងពិភាក្សាដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរីទំនេីប០១ ដើម្បីរកដំណោះស្រាយ បានមួយជំហ៊ានរួចមកហើយ ទើបនៅព្រឹកថ្ងៃទី១២កញ្ញានេះ លោកក៏បានបន្តចុះដោះស្រាយបញ្ហាដែលនៅសេសសល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងបុរីទំនើប០១នេះបន្ថែមទៀត។ ប្រជាពលរដ្ឋ មានការសប្បាយចិត្តសាទរ ដែលវត្ដមានលោកអភិបាលខណ្ឌចុះផ្ទាល់ដល់ខ្នងផ្ទះរបស់ពួកគាត់ និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ទាន់ពេលវេលា៕
អត្ថបទ៖ សំណាង






-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ