Connect with us

សន្តិសុខសង្គម

ក្រសួងរ៉ែ និងថាមពល សម្រេចផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែ របស់ក្រុមហ៊ុន សឹងយន្តគ័ងយិក ក្រោយបាក់ថ្មសង្កត់កម្មករម្នាក់ស្លាប់

បានផុស

នៅ

ក្រុមហ៊ុនរ៉ែមាសដែលមានឈ្មោះ សឹងយន្តគ័ងយិក នៅក្នុងខេត្តក្រចេះ ដែលមានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ត្រូវបានក្រសួងរ៉ែ និងថាមពល សម្រេចផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែនៅអណ្តូងរ៉ែទី១ ជាបណ្ដោះ​អាសន្ន ដេីម្បីរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការពី អគ្គនាយកដ្ឋាន ធនធានរ៉ែ ក្រោយពីមានឧបទ្ទវហេតុ បណ្ដាលឱ្យស្លាប់កម្មករម្នាក់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក រ័ត្ន តុលា អនុប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបន្តថា ចំពោះក្រុមហ៊ុន សឹងយន្តគ័ងយិក និងក្រុមហ៊ុនធានារ៉ាប់រង កំពុងចចារដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករដែលបានស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។
លោកបញ្ជាក់ថា ក្រុមហ៊ុនខាងលើមានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល

សូមរំលឹកថា ឧបទ្ទវហេតុបាក់ថ្មធ្លាក់សង្កត់កម្មករនេះបានកើតឡើងក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបណ្តាលឱ្យកម្មករម្នាក់មាន ឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង រងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម