សន្តិសុខសង្គម
ឆ្នេរអង្កោលកំពុងរងការចាក់ដីរំលោភដោយបុគ្គលម្នាក់ ខណៈអាជ្ញាធរបានត្រឹមជូនដំណឹងឲ្យកាយចេញ
នៅថ្ងៃទី១២ ខែកញា ឆ្នាំ២០២៤នេះ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា អ្នកមានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភម្នាក់ បានខិតខំព្យាយាមចាក់ដីរំលោភបំពានយកដីចំណីឆ្នេរសមុទ្រអង្កោលមួយកន្លែង តាមរយៈការប្រើវិធីរៀបខឿនចាក់ដីលុប ដោយមិនកោតខ្ខ្លាចអាជ្ញាធរបន្តិចសោះឡើយ។

ដីចំណីឆ្នេរសមុទ្រដែលរងការចាក់ដីរំលោភបំពានទាំងមិនកោតញញើតច្បាប់នោះ មានទីតាំងស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប ហើយអាជ្ញាធរក៏ធ្លាប់បានជូនដំណឹង ព្រមទាំងតម្រូវឲ្យអ្នកប្រព្រឹត្តធ្វើកិច្ចសន្យាកាយដីចេញវិញ និងលើកយកលូចេញតាំងពីចុងឆ្នាំ២០២៣ ប៉ុន្តែបុគ្គលម្នាក់នេះមិនអើពើចំពោះចំណាត់ការរបស់អាជ្ញាធរឡើយ ហើយថ្មីៗនេះជនដដែលនោះក៏បានដឹកដីយកមកចាក់បន្តទាំងរំលងអធ្រាត្រ រហូតបង្កអោយមានការរិះរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
ចំពោះបញ្ហាចាក់ដីចូលឆ្នេរខាងលើនេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ថា កាលពីរំលងអាធ្រាត ថ្ងៃអាទិត្យ លោកបានទទួលសេក្ដីរាយការណ៍ពីប្រជានេសាទថា មានរថយន្តកំពុងចាក់ដីលុបឆ្នេរត្រង់កន្លែងធ្លាប់ហាមឃាត់ ដោយសារជាថ្ងៃអាទិត្យ និងពេលយប់ផង អាជ្ញាធរពិបាកចុះទប់ស្កាត់ណាស់ ដោយសកម្មភាពនោះបានធ្វើរហូតដល់ម៉ោង៤ទៀបភ្លឺ ដោយយកគ្រឿងចក្រមកឈូសឆាយហើយក៏ដកចេញទៅវិញទៅបាត់អស់។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានបន្តឱ្យដឹងទៀតថា បញ្ហានេះក្រុមការងារស្រុក នឹងចុះធ្វើកំណត់ហេតុ ដើម្បីបញ្ជូនបន្តទៅរដ្ឋបាលខេត្តកែបបន្ត ខណៈអាជ្ញាធរស្រុកក៏ធ្លាប់បានធ្វើការណែនាំជាច្រើនលើកច្រើនសារមកហើយថែមទាំង មានគណៈកម្មការឯកភាពរដ្ឋបាលខេត្តកែប បានចុះមកបញ្ជាឲ្យផ្អាកគ្រប់សកម្មភាពទាំងអស់ព្រោះជាអំពើខុសច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អ្នកដំណើរក៏ធ្លាប់ឃើញសកម្មភាពរៀបលូរួចចាក់ដីលុបឆ្នេរសមុទ្រ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល បង្កឲ្យមានការរិះគន់ នូវភាពទន់ខ្សោយរបស់អាជ្ញាធរ។ ឆ្លើយតបចំពោះបាតុភាពនោះ អាជ្ញាធរស្រុក បានចុះពិនិត្យជាក់ស្ដែង និងរកឃើញថា ស្ត្រីម្នាក់ដែលមានឈ្មោះ ម៉ៅ ញីប ជាអ្នកប្រព្រឹត្តរួចក៏បញ្ជាឲ្យបញ្ឈប់ធ្វើសកម្មភាពជាបន្ទាន់ ជាមួយនេះរដ្ឋបាលស្រុកបានកោះហៅអ្នកប្រព្រឹត្តឲ្យចូលបំភ្លឺ និងធ្វើកិច្ចសន្យាឲ្យរុះរើចេញវិញអំឡុងពេលមួយសប្តាហ៍ ព្រោះតែមិនឃើញអ្នកប្រព្រឹត្តអនុវត្តតាមការណែនាំ ពាក្យរិះគន់បានបង្កើនការដាក់បន្ទុកលើអាជ្ញាធរ នៅភាពព្រងើយកន្តើយ ដោយសង្ស័យថា អាចមកពីមានអ្វីជាអាថ៌កំបាំងផងដែរ ពោលគឺនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ថា ដោយសារអ្នកដាក់លូ និងអ្នកចាក់ដីមានជំងឺទើបសុំពន្យារពេលមួយរយៈសិន៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ