សន្តិសុខសង្គម
សមាជិកក្រុមប្រឹក្សារាជធានី ស្នើឲ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំអោយសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលតែងតែកើតមានជារៀងរាល់ថ្ងៃ ជាមួយនិងការកោតសរសើរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-13_08-06-55-1024x682.jpg)
ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កញ្ញា ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឆ្លើយតបទៅនឹងការស្នើរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយអោយបាននៅគ្រោះថ្នាក់ចរាចរណ៍ ដោយបានពង្រឹងការអនុវត្តច្បាប់ចរាចរ ការផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។ ចំពោះមនុស្ស ៥ទៅ៦នាក់នេះ បើយើងគិតពីថ្លៃចិញ្ចឹម ថ្លៃសិក្សារៀនសូត្រ និងការអប់រំផ្សេងៗ តើយើងត្រូវខាតបង់ថវិកា និងពេលវេលានៃការចិញ្ចឹមអស់ប៉ុណ្ណា ហើយមកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បែបនេះ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងដោយបានរិះរកអស់គ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយអោយបាននៅគ្រោះថ្នាក់ចរាចរណ៍នេះ។ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ លុះត្រាតែមានការចូលរួមទាំងអស់គ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-13_08-07-15-1024x682.jpg)
លោក កើត ឆែ បានបន្តទៀតថា ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរផងដែរចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនៅតែជំរុញអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបំរើសេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អ លើវិស័យសុខាភិបាលនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-13_08-07-03-1024x682.jpg)
លោកអភិបាលរង បានបញ្ជាក់ផងដែរថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ។ សំរាប់ឆ្នាំ២០២៤នេះ វេទិការនេះ នឹងត្រូវធ្វើឡើងនៅខែក្រោយនេះហើយ។ ដូច្នេះទេ ស្នើអោយប្រធានមន្ទីរទាំងអស់ចូលរួមគ្រប់វេទិកា ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ជៀសវាងអោយអនុប្រធានទៅជំនួសដែលគាត់មិនមានសិទ្ធិអាកាត់ ឬសម្រេចបាននោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-13_08-07-07-1024x682.jpg)
លោក ជួប ខុន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៧ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ លោក ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាចំនួនបីលើកជាប់គ្នា។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានី
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) និងសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានីភ្នំពេញ។
៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើទឹកចិត្ត របស់រដ្ឋបាលរាជធានីភ្នំពេញ។
៦- ពិនិត្យពិភាក្សា និងផ្តល់យោបល់លើចម្លើយតបចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌ ទាំង១៤ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋនៅក្នុងវេទិការបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤ នៅតាមខណ្ឌទាំង១៤។
៧- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-13_08-07-12-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-13_08-07-19-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-13_08-07-26-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-13_08-07-01-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?