សន្តិសុខសង្គម
វត្ត តិក្ខប្បញ្ញោ កំពុងរៀបចំតែងលម្អ សម្រាប់ពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ពីធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បានខិតជិតចូលមកដល់ ព្រះសង្ឃ និងគណកម្មាធិការវត្តអារាម បាននិងកំពុងរៀបចំតុបតែង ចងទង់ជាតិ ទង់សាសនា រោង អំពូលភ្លើង ផ្កាភ្ញី ពូនភ្នំខ្សាច់ ដើម្បីទទួលពុទ្ធបរិស័ទជិតឆ្ងាយចូលរួមតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។
ព្រះភិក្ខុ សាង សម្បត្តិ ព្រះគ្រូសូត្រស្តាំ គង់នៅវត្ត តិក្ខប្បញ្ញោ មានសង្ឃដីកាថា «វត្ត តិក្ខប្បញ្ញោ» បាននិងកំពុងរៀបចំតាក់តែងរៀបចំជួសជុល តែងលម្អ មានការរៀបចំទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ រួមជាមួយនឹងទង់សក្ការបូជាផ្សេងៗ ទៅតាមទីបូជនីយដ្ឋាន មានដូចជា ព្រះពុទ្ធរូប និងមហាពោធិព្រឹក និងពូនភ្នំខ្សាច់ជាដើម ដែលតាក់តែអោយស្អាតសមរម្យផងដែរ។ ក្នុងមួយឆ្នាំៗ ពុទ្ធបរិស័ទកើនឡើងជាលំដាប់ទាំងក្មេង និងចាស់ ការកើនឡើងនេះមានផលវិជ្ជមាន សម្រាប់វិស័យព្រះពុទ្ធសាសនា។
ព្រះភិក្ខុ សាង សម្បត្តិ បានមានសង្ឃដីកាបន្តថា «ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ»។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីកាន់បិណ្ឌ ជាពិធីដែលគេចាប់ធ្វើឡើងតាំងពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីនេះធ្វើឡើងចំនួន១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលធ្វើមរណកាលទៅ។
ក្រៅពីនេះ នៅក្នុងចន្លោះរយៈពេល១៥ថ្ងៃ នៃការដាក់បិណ្ឌ និងកាន់បិណ្ឌ រាល់ព្រឹកព្រលឹម ពុទ្ធបរិសុទ្ធតែងតែបាននាំយកនូវចង្ហាន់ ដែលមានទាំងម្ហូបអាហារ នំចំណី ភេសជ្ជៈ បង្អែម និងបច្ច័យយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ញាតិកាទាំង៧សន្តាន ដោយប្រជាជនខ្មែរតែងជឿថាមគ្គផលដែលបានធ្វើ នឹងឧទ្ទិសទៅដល់អ្នកដែលបានចែកឋានទៅ ដើម្បីបានកើតនៅក្នុងទីឋានណាមួយដែលល្អ៕
អត្ថបទ៖ សំណាង
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច