សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តនៅសង្កាត់ផ្សារដេប៉ូទី១ ខូចខាតសម្ភារៈមួយចំនួន
ផ្ទះលក់គ្រឿងបន្លាស់រថយន្ត និងគ្រឿងជ័រផ្សេងៗនៅខាងលិចផ្សារដេប៉ូត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៥ ខែ កញ្ញាឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ 38c ផ្លូវលេខ ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានការឆ្លងចរន្ដអគ្គិសនីលើបង្គោលភ្លើង និងធ្លាក់កម្ទេចផ្កាភ្លើងទៅលើក្រដាស់ឡាំងរួចក៏រាលដាលដល់កន្លែងស្តុកគ្រឿងបន្លាស់រថយន្តនៅជាន់ទី១ នៃផ្ទះលក់គ្រឿងបន្លាស់រថយន្ត។ ប្រភពបានបន្តថា ភ្លាមៗ បង្កអោយកើតមានផ្សែងហុយលាយអណ្តាតភ្លើងផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានមូលដ្ឋានទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។
សមត្ថកិច្ចបានអោយដឹងថា ក្នុងករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿងដល់ទីតាំងកើតហេតុ រួចធ្វើការបាញ់ពន្លត់រហូតរលត់ជាស្ថាពរ តែមិនបានបង្កអោយនរណាម្នាក់រងរបួសនោះឡើយ។ សមត្ថកិច្ចបន្ថែមថា ចំពោះអគ្គិភ័យនេះ បានឆាបឆេះសម្ភារៈគ្រឿងបន្លាស់រថយន្ត គ្រឿងជ័រ និងសម្ភារៈមួយចំនួនទៀតត្រូវបានភ្លើងឆេះរងការខូចខាត។
ជុំវិញករណីគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅឡើយទេ ដោយនៅពេលនេះកម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕
អត្ថបទ៖ រដ្ឋា
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច