Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌ៧មករា សម្រេចលុបបំបាត់ដេប៉ូសំរាមមុខផ្សារសេរីភាពតាមសំណូមពរពលរដ្ឋ

បានផុស

នៅ

តបតាមសំណូមពរពីប្រជាពលរដ្ឋពីបញ្ហាដេប៉ូសំរាមនៅមុខផ្សារសេរីភាពដែលធ្វើឲ្យជះក្លិនមិនល្អ លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌ៧មករា បានសម្រេចលុបបំបាត់ដេប៉ូសំរាមនេះចោល និងណែនាំឲ្យប្រជាពលរដ្ឋក៏ដូជាអាជីករត្រូវវេចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសេរីភាព ពាក់ព័ន្ធការងារអនាម័យ និងបរិស្ថាន សណ្តាប់​ធ្នាប់សាធារណៈ កាលពីថ្ងៃទី១៥ កញ្ញា លោកអភិបាលខណ្ឌក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជីវករត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ រង់ចាំរថយន្ដរបស់ក្រុមហ៊ុនសំរាមមកយករៀងរាល់ថ្ងៃនៅម៉ោង៦ល្ងាច ចំណែកពលរដ្ឋដែលរស់នៅជុំវិញផ្សារក៏ត្រូវអនុវត្តដូចគ្នាផងដែរ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បានណែនាំឲ្យកម្លាំងសណ្តាប់​ធ្នាប់ត្រូវចាំឃ្លាំមើល បើនៅតែមានអ្នកយកសំរាមមកចោល ហើយកម្លាំងចាប់បាន នឹងត្រូវពិន័យជាទឹកប្រាប់ចាប់ពី ២ម៉ឺនរៀល ដល់២០ម៉ឺនរៀល។

ការសម្រេចលុបបំបាត់ដេប៉ូសំរាមនេះ គឺជាការឆ្លើយតបតាមសំណូបពររបស់ប្រជាពលរដ្ឋកាលរសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ឲ្យអាជ្ញាធរជួយលុបបំបាត់ដេប៉ូសំរាមនៅលើផ្លូវលេខ១៦៤ ចំណុចផ្សារសេរីភាព ព្រោះបានជះក្លិនស្អុយធ្វើប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ជាមួយនឹងការសំណូមពរពីបញ្ហាសំរាមនេះ ពលរដ្ឋក៏បានលើកឡើងពីបញ្ហាសណ្ដាប់ធ្នាប់ នៅចំណុចផ្សារសេរីភាពនេះ គឺក្រុមអាជីវករដាក់តាំងរបស់របរលក់លើផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកក់ស្ទះចរាចរណ៍ផងដែរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២២ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ៣០ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម