Connect with us

សន្តិសុខសង្គម

របងវិទ្យាល័យសន្ធរម៉ុក ក្លាយជាចំណតរថយន្ត យ៉ាងអនាធិបតេយ្យ

បានផុស

នៅ

របងសាលាវិទ្យាល័យសន្ធរម៉ុក តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អទី១ ខណ្ឌទួលគោក បានក្លាយជាចំណតរថយន្តឈប់ចតយ៉ាងអនាធិបតេយ្យ ធ្វើអោយសិស្សានុសិស្សគ្មានផ្លូវដើរថ្មើរជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងរបស់ពលរដ្ឋដែលរស់នៅតំបន់នោះគឺលោក សម្ផស្ស បានលើកឡើងថា ចំពោះការចតរថយន្តនេះ គឺតែងតែមានការចតជាប្រចាំថ្ងៃតែម្តង។ លោកបន្តទៀតថា អាជ្ញាធរបានចុះមករៀបចំសណ្តាប់ធ្នាប់ម្តងម្កាលដែរ ប៉ុន្តែរៀបចំមិនបានប៉ុន្មានថ្ងៃផង ក៏មានរថយន្តមកចតជាធម្មតាឡើងវិញ ដោយភាគច្រើនមិនមែនជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះឡើយ ច្រើនជាភ្ញៀវដែលបានមកចូលហាងលក់កុំព្យូទ័រ និងចូលបណ្ណាគារ ហើយមួយចំនួនទៀតយករបងសាលាចតរថយន្តចាប់តាំងពីព្រឹករហូតដល់ល្ងាចតែម្តង។

ពាក់ព័ន្ធបញ្ហានេះ លោក សុឹប សុផង់ អភិបាលរងខណ្ឌទួលគោកបានប្រាប់អោយដឹងថា រដ្ឋបាលខណ្ឌទួលគោក តែងតែចុះរៀបចំសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងជុំវិញសាលាវិទ្យាល័យសន្ធរម៉ុកជានិច្ច។ ប៉ុន្តែនៅពេលធ្វើការដេញប្រជាពលរដ្ឋបានយករថយន្តចេញទៅ ខណៈកម្លាំងចេញផុតបានបន្តិច ក៏យកមកចតវិញដដែល។

លោកអភិបាលរងបានបន្តទៀតថា ប្រសិនជាប្រជាពលរដ្ឋនៅតែបន្តចតនោះអាជ្ញាធរនឹងមានវិធានការក្តៅ ចាក់ទម្លុះកង់ ឬក៏ស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធី។

បន្ថែមពីនេះ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរមេត្តាយកចិត្តទុកដាក់ចំពោះបញ្ហាយករបងសាលាចតរថយន្តនេះឡើងវិញ ព្រោះធ្វើអោយសិស្សានុសិស្សមិនមានផ្លូវសម្រាប់ថ្មើរជើងនោះឡើយ ដោយសារតែមានរថយន្តចតពេញចិញ្ចើមផ្លូវ ធ្វើអោយសិស្សដើរលើផ្លូវសិទ្ធិអាទិភាពសម្រាប់យានយន្តងាយនឹងគ្រោះថ្នាក់គ្រប់ពេល៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម