សន្តិសុខសង្គម
អាជ្ញាធរចុះកាយសាបបេតុងដែលពលរដ្ឋចាក់បិទផ្លូវទឹក ខណៈពលរដ្ឋថា ទោះកាយរួចក៏ទឹកមិនហូរដែរ ព្រោះប្រព័ន្ធលូចាស់មិនទាន់ស្តារ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដាក់គ្រឿងចក្រឈូសឆាយកៀរសម្អាតផ្លូវមួយខ្សែក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ក្រោយពិនិត្យឃេីញប្រជាពលរដ្ឋចាក់សាបបេតុងលើផ្លូវជាច្រើនកន្លែង តាមមុខផ្ទះបណ្តាលឱ្យទឹកដក់លើផ្លូវ។

អាជ្ញាធរបានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនបានចាក់សាបបេតុងលើដងផ្លូវខាងផ្ទះរបស់ពួកគាត់ ដែលធ្វើឱ្យទឹកភ្លៀង និងទឹកបង្ហូរចេញពីតាមផ្ទះដក់ជន់លិចលើផ្លូវធ្វើឱ្យប៉ះពាល់បរិស្ថាន។
តែបើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងភូមិរបស់គាត់មានបណ្តាញលូតូចៗ ចាស់យូរឆ្នាំ ហើយកកស្ទះមកដល់បច្ចុប្បន្ន ពេលទឹកភ្លៀងមកម្តងៗមិនហូរចេញនោះទេ ហើយកន្លងមកក្នុងភូមិរបស់ពួកគាត់ក៏ធ្លាប់រងគ្រោះទឹកភ្លៀងជន់លិចចូលដល់ក្នុងផ្ទះ បង្កប៉ះពាល់ខូចខាតទ្រព្យសម្បត្តិមួយចំនួន ទើបមានពលរដ្ឋមួយចំនួនចាក់បេតុងមកលើផ្លូវគ្រាន់បានដើរ។

ពលរដ្ឋបន្ថែមថា ទោះជាមិនចាក់សាបមកលើផ្លូវ ក៏ទឹកភ្លៀងនៅតែដក់ជន់លិច បើអាជ្ញាធរគ្រាន់តែកាយចេញ ខណៈប្រឡាយមេ បណ្តាញលូតូចៗ ចាស់ៗ ពុំមានស្តារឡើងវិញ ជាងនេះទៅទៀត ប្រឡាយមេជាច្រើនកន្លែង ត្រូវបានអ្នកមានលុយ ចាក់ដីលុបជិតសង់ផ្ទះល្វែងអស់ហើយ ទើបភ្លៀងមកម្តងៗតែងតែជន់លិចព្រោះតែគ្មានផ្លូវទឹកហូរ៕
អត្ថបទ៖ សុខា






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ