Connect with us

សន្តិសុខសង្គម

មិនខុសពីខេត្តក្រចេះ ខេត្តព្រះសីហនុ ក៏កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងដែរ

បានផុស

នៅ

ឃុំចំនួន២ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏ត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ បន្ទាប់ពីខេត្តក្រចេះដែលត្រូវបានជំនន់ទឹកភ្លៀងជនលិចភូមិមួយចំនួនដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញ។ ផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុងភូមិចំនួន៣ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានជំនន់ទឹកភ្លៀងជន់លិច ខណៈអាជ្ញាធរខេត្តកំពុងចុះអន្តរាគមន៍ដើម្បីជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១៧កញ្ញានេះថា ជំនន់ទឹកភ្លៀងនេះកើតឡើងដោយសារខ្យល់លាយឡំជាមួយភ្លៀងបានបង្អោធ្លាក់ជាបន្តបន្ទាប់ចាប់ពីម៉ោង១យប់ ឈានថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឲ្យមានទឹកជំនន់ជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ និងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងដំណើរដឹកនាំគណៈបញ្ជាការឯកភាពស្រុកចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមារមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។ លោកអភិបាលខេត្តក៏បានណែនាំឲ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅរដូវវស្សា ត្រូវចេះអនាម័យខ្លួនឯង ផឹកស្អាត ហូបស្អាត ដើម្បីចៀសផុតពីជំងឺផ្សេងៗ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១៧កញ្ញានេះ ខេត្តក្រចេះក៏ត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្ដាលជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ និងពេញមួយយប់កាលពីយប់ថ្ងៃទី១៧កញ្ញានេះ តែទោះយ៉ាងណា​ស្ថានភាពគ្រោះទឹកជំនន់នេះមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខេត្តក្រចេះនោះទេ។ នេះបើតាមការបញ្ជាក់ពីលោក ហេង រ័ត្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម