សន្តិសុខសង្គម
នាយឧត្តមសេនីយ៍ ស ថេត ស្នើឲ្យអ្នកប្រកបរបរសេវាដឹកជញ្ជូន ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើឱ្យអ្នកបើកបរផ្តល់សេវាដឹកជញ្ចូនទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីកន្លងមកមានអ្នកប្រកបរបរដឹកជញ្ចូនទំនិញ និងម្ហូបអាហារមួយចំនួនតែងបើកបរលឿនៗ វ៉ាជែងល្មើសល្បឿន និងបំពានសិទ្ធិអាទិភាពអ្នកបើកបរដទៃ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត បែបនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកបើកបរផ្តល់សេវាដឹកជញ្ចូនទំនិញ និងអាហារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលមានអ្នកចូលរួមជាបុគ្គលិកជាអ្នកដឹកជញ្ជូនសរុប ៣៣៥នាក់។
នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ការប្រកបរបរទទួលទានដឹកជញ្ជូននេះ វាជារឿងត្រឹមត្រូវ និងសុច្ចរិតភាព ក្នុងការរស់នៅក្នុងសង្គម ក៏ប៉ុន្តែដោយសារកិច្ចការងារនេះ គឺត្រូវពឹងផ្អែកទាំងស្រុងលើការចរាចរណ៍ធ្វើដំណើរយ៉ាងមមាញឹកនៅលើដងផ្លូវសាធារណៈ ដូច្នោះ កត្តានេះគឺចាំបាច់ត្រូវទាមទារឱ្យអ្នកបើកបរទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវដាច់ខាត។ ឯកឧត្តមអគ្គស្នងការ ណែនាំឱ្យបងប្អូនគោរពច្បាប់ និងគិតពីអាយុជីវិតផ្ទាល់ខ្លួនជារឿងសម្ខាន់ និងអាទិភាពចំពោះមុខ។ នាយឧត្តមសេនីយ៍ ក៏សូមឲ្យអ្នកដឹកជញ្ជូនទាំងអស់កុំគិតតែការចង់បំពេញឱ្យទាន់ចិត្តចង់បានរបស់អ្នកដទៃ ហើយភ្លេចគិតពីផលប៉ះពាល់ដល់ខ្លួនឯង។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ក្នុងរយៈពេល០៨ខែដើមឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កើតឡើងដល់៥៩១ករណី ដែលបានឆក់យកអាយុជីវិតមនុស្សសរុប១៧៣នាក់ ក្នុងនោះ៥៩១ករណី មាន៦០ភាគរយកើតឡើងដោយសារការល្មើសល្បឿន និង៤០ភាគរយ បើកបរដោយធ្វេសប្រហែសមិនគោរពច្បាប់។

តំណាងក្រុមហ៊ុនដឹកជញ្ចូន សម្តែងក្តីរីករាយ និងពេញចិត្តចំពោះការបង្កើតកម្មវិធីសំណេះនេះឡើង ដែលនេះជាជ្រុងមួយ នៃផ្នែកអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ឱ្យកាន់តែទូលំទូលាយ ដល់បុគ្គលិកដឹកជញ្ជូនគ្រប់ៗគ្នាដែលកំពុងមានវត្តមាន។
ក្រោយចប់កម្មវិធីសំណេះសំណាល នាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានអញ្ជើញចែកមួកសុវត្ថិភាពថ្មីមួយ ជូនបុគ្គលិកដឹកជញ្ចូនទាំង៣៣៥នាក់ ដើម្បីយកទៅប្រើប្រាស់៕
អត្ថបទ៖ សុភា





-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច