សន្តិសុខសង្គម
ការចោលសំរាមនៅតែជាបញ្ហាសម្រាប់ប្រជាពលរដ្ឋមួយចំនួន
ការវេចខ្ចប់ទុកដាក់ និងការចោលសំរាមគឺជាបញ្ហាសំខាន់មួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមដើម្បីបរិស្ថាន អនាម័យ ជាពិសេសការចោលសំរាមនៅក្បែរមាត់លូ ប្រឡាយ ដែលធ្វើឲ្យសំរាមហូរចូលលូ ឬប្រឡាយនៅពេលមានភ្លៀងធ្លាក់។ មានប្រជាពលរដ្ឋ និងអ្នកប្រកបរបរលក់ដូរចល័តមួយចំនួនតូចប៉ុណ្ណោះដែលនៅតែបន្តចោលសំរាមតាមទីសាធារណដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។

នៅអមប្រឡាយលូផ្លូវលេខ ១០៥ ចាប់ពីចំណុចកែងផ្លូវ ៣៩៦ ដល់កែងផ្លូវ ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី០៣ ខណ្ឌបឹងកេងកង ពលរដ្ឋ និងអ្នកលក់ដូរចល័តមួយចំនួនតូចបានយកកាកសំណល់សំរាមទៅដាក់ក្បែរមាត់លូ ជាហេតុនាំឲ្យពេលមានភ្លៀងម្ដងៗនឹងហូរធ្លាក់ចូលទៅក្នុងលូ។
លោក ផាន់ ណា ជាប្រជាពលរដ្ឋរស់នៅអមប្រឡាយលូបានលើកឡើងថា មូលហេតុដែលមានសំរាមនេះ គឺភាគច្រើនជាអ្នកលក់ដូរចល័ត និងប្រជាពលរដ្ឋមួយចំនួននាំគ្នាយកទៅដាក់នៅលើមាត់លូដោយសារតែគ្មានធុងសម្រាប់ដាក់ ក្រោយប្រមូលវិចខ្ចប់តាមខ្នងផ្ទះរៀងខ្លួនយកទៅដាក់តាមផ្លូវកែង ក្បែរប្រឡាយលូតាមម៉ោងកំណត់ គឺម៉ោង៦ល្ងាច។ លោកបន្តថា ប៉ុន្តែមានពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ រួមជាមួយអ្នកលក់ដូរចល័ត ដែលខ្វះការយល់ដឹងយកសម្រាមមកដាក់ពាសវាលពាសកាល មិនមានសណ្តាប់ធ្នាប់ ជាហេតុបង្កអោយពេលមានធ្លាក់ភ្លៀង ហូរចូលលូងាយអោយកើតមាននៅការកកស្ទះជាដើម។

លោក ព្រំ សុខឿន ចៅសង្កាត់បឹងកេងកងទី៣ បានបញ្ជាក់ថា ចំពោះបញ្ហាសំរាមដែលមាននៅលើប្រឡាយលូនេះ ជារបស់អ្នកលក់ដូរចល័តយកមកចោល កន្លងមកអាជ្ញាធរតែងអប់រំពន្យល់ណែនាំបញ្ហានេះជាច្រើនលើកមកហើយ។ លោកបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងប្រឡាយលូមានការយល់ដឹងពីការទុកដាក់សំរាមនេះបានច្រើន ដោយយកមកដាក់តែម៉ោងរថយន្តប្រមូលសំរាមមកតែប៉ុណ្ណោះ។

ទោះបីយ៉ាងណា ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរ ជួយរកដំណោះស្រាយពាក់ព័ន្ធបញ្ហាមិនមានធុងសម្រាប់ទុកដាក់សំរាមនេះផង ដោយសារនៅលើកំណាត់ផ្លូវលេខ ១០៥ អមប្រឡាយលូនេះ ភាគច្រើនមិនមានធុងសម្រាប់ដាក់នោះទេ ជៀសវាងពេលមានធ្លាក់ភ្លៀងហូរកាកសំណល់ចូលទៅក្នុងប្រឡាយលូ៕
អត្ថបទ៖ ម៉េង


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់