សន្តិសុខសង្គម
នគរបាលកម្រិតធ្ងន់ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធហិង្សាដេញកាប់គ្នា និងដុតម៉ូតូ
ភ្នំពេញ ៖ ក្មេងទំនើង៤នាក់ក្នុងចំណោមបក្សពួក១០នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីធ្វើសកម្មភាពដេញកាប់ចាក់គ្នានិងដុតម៉ូតូអ្នកដំណើរ។

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ រៀម បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ, ២.ឈ្មោះ សុខ ចន្ទ្រា ភេទប្រុស អាយុ ២២ឆ្នាំ ,៣.ឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ,៤.ឈ្មោះ អូន រក្សា ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំង០៤ មានមុខរបរ ជាអ្នករត់តុការជាមួយគ្នា។
គួររំលឹកផងដែរថា កាលពីវេលាម៉ោងប្រហែល ១០និង ៣០នាទីយប់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីហិង្សា និងធ្វើឲ្យខូចខាត ដោយដុតម៉ូតូជនរងគ្រោះជាអ្នកដំណើរ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ក្រុម ក្នុងមួយក្រុមមានគ្នា ០៤ ទៅ ០៥នាក់ បានធ្វើសកម្មភាពដេញវាយ និងប្រើដុំថ្មគប់គ្នាទៅវិញទៅមក។

ពេលនោះក៏មានបុរស ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-4602 កាត់តាមកន្លែងកើតហេតុ ហើយក៏បានត្រូវក្រុមជនសង្ស័យយកដុំថ្មគប់ទៅលើ បណ្តាលឲ្យពួក០២នាក់ រត់ចោលម៉ូតូ ។ បន្ទាប់មកជនសង្ស័យម្នាក់បានយកដែកកេះ ដុតម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង រួចនាំគ្នាគេចខ្លួនបាត់ស្រមោលតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?