សន្តិសុខសង្គម
អាជ្ញាធរសង្កាត់អូរឬស្សីទី១ ចុះពិនិត្យ និងផ្លាស់ប្ដូរការ៉ូឡាថ្មីដើម្បីលើកស្ទួយសោភ័ណ្ឌភាពដងផ្លូវ
រដ្ឋបាលសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា បានផ្លាស់ប្ដូរការ៉ូឡាថ្មីនៅតាមចិញ្ចើមផ្លូវដើម្បីលើកសោភ័ណ្ឌភាពតាមដងផ្លូវនិងសម្រាប់ពលរដ្ឋងាយស្រួលធ្វើដំណើរថ្មើរជើងផងដែរ។ ចិញ្ជើមផ្លូវលេខ១០៩ រហូតទៅដល់ស្តុបអូតែលស ស្ថិតក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា ត្រូវបានផ្លាស់ប្ដូរការ៉ូឡាថ្មី ដោយការ៉ូឡាចាស់ បាក់បែកខូចខាតអស់ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព។

លោក រីទ្ធីពុល អ្នករស់នៅបណ្ដោយផ្លូវលេខ១០៩នេះបានសម្តែងក្តីរីករាយ ពេលឃើញអាជ្ញាធរយកចិត្តទុកដាក់ យល់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានបែបនេះ។ ពលរដ្ឋបន្តទៀតថា អាជ្ញាធរបានចុះមកជួសជុល និងផ្លាស់ប្តូរនូវការ៉ូឡាចាស់ ដែលបាក់បែក ដើម្បីលើកភាពស្រស់ស្អាតតាមដងផ្លូវលេខ១០៩នេះ ក៏ដូចជាសោភ័ណ្ឌភាពតាមខាងមុខផ្ទះប្រជាពលរដ្ឋផងដែរ។
លោក នៅ ប៊ុន ចៅសង្កាត់អូរឬស្សីទី១ បានឲ្យដឹងថា ដោយឃើញថាការ៉ូឡានៅចិញ្ជើមផ្លូវ ១០៩ មានសភាពចាស់ទ្រុឌទ្រោម ខូចខាតស្ទើរទាំងស្រុងទៅហើយ ទើបលោកសម្រេចផ្លាស់ប្តូរនៅការ៉ូឡាថ្មីតែម្តង។ ហើយចំពោះថវិកាផ្លាស់ប្ដូរការ៉ូឡាថ្មីនេះ ជាកញ្ចប់ទឹកប្រាក់ដែលបានមកពីការដេញថ្លៃពីក្រុមហ៊ុនឯកជន ដើម្បីយកមកអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ លោកចៅសង្កាត់អូរឬស្សីទី១ ក៏បានបន្ថែមថា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពតាមដងផ្លូវផង ងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរដោយថ្មើរជើង និងបង្ការគ្រោះថ្នាក់ផ្សេងៗផង លោកក៏បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវត្រួតពិនិត្យតាមការដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានដើម្បីបញ្ជាក់ថា ពិតជាមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន៕
អត្ថបទ៖ រដ្ឋា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ