សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកលួចម៉ូតូ និងអ្នកសមគំនិត ខណៈលួចបានហើយយកទៅលក់តែគ្មានអ្នកទិញ
កាលពីវេលាម៉ោង ១៩ និង ៣៩ នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២ នាក់ ដោយម្នាក់ជាអ្នកលួច និងម្នាក់ទៀតជាអ្នកសមគំនិត ខណៈលួចម៉ូតូបានហើយ យកទៅលក់ គ្មានអ្នកទិញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ខ្មៅ បានធ្វើសកម្មភាពលួចម៉ូតូ ១ គ្រឿង នៅមុខបន្ទប់ជួល ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ ១ កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ របស់ជនរងគ្រោះឈ្មោះ លឿង គួង ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីលួចបានហើយ ឈ្មោះ ខ្មៅ បានជិះម៉ូតូគេចខ្លួន ដោយដោះស្លាកលេខម៉ូតូបោះចោល ហើយជិះទៅជួបបក្ខពួកឈ្មោះ នឹម ណាន ប្រាប់ថា «ម៉ូតូនេះអញលួចពីគេ» រួចក៏នាំគ្នាជិះម៉ូតូទៅរកលក់ឲ្យគេ តែគ្មានអ្នកទិញ។

សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ១៩ និង ៣០ នាទីយប់ សមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ នឹម ណាន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រួមជាមួយវត្ថុតាងម៉ូតូជនរងគ្រោះ ម៉ាកវ៉េវ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១BT-២៩១៤ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ ១ សាកសួរ ដោយបច្ចុប្បន្នឃាត់ខ្លួននៅខណ្ឌ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?