Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីកាប់ប្លន់យ៉ាងសកម្មក្នុងស្រុកបាទី

បានផុស

នៅ

សមត្ថកិច្ចស្រុកបាទី​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការណ៍ជាមួយសមត្ថកិច្ចស្រុកកណ្តាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីលួច និងកាប់ប្លន់​លេីដងផ្លូវជាតិលេខ​២​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ មែន លី ស្នងការនគរបាលខេត្ត​តាកែវ​ និងមានការសម្របសម្រួលនីតិវិធីពីលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ លោកវរៈសេនីយ៍ឯក ឆាយ កែវមុនី អធិការនគរបាលស្រុកបាទី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤​ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីលួចមានស្ថានទម្ងន់ទោស (លួច ធាក់ កាប់ ប្លន់ម៉ូតូ) ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី លើផ្លូវជាតិលេខ២​។

តាមការបញ្ជាក់ពីលោកអធិការស្រុកបាទី បានឲ្យដឹងថា​ កម្លាំងជំនាញស្រុកបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី និងលេីដងផ្លូវជាតិលេខ២​កន្លងមក។ ជនសង្ស័យទាំង៦នាក់មានឈ្មោះ​ ១/.ឈ្មោះ ឃន ឃុន ហៅឃុន ភេទប្រុស អាយុ ២១ឆ្នាំ ។ ២/.ឈ្មោះ ណោ វ៉េងស្រេង ហៅស្រេង ភេទប្រុស អាយុ ២៦ឆ្នាំ ។ ៣/.ឈ្មោះ ពិន ង៉ែត ហៅឡោះ ភេទប្រុស អាយុ ២០ឆ្នាំ ។ ៤/.ឈ្មោះ វន សំណាង ហៅណាង ភេទប្រុស អាយុ ១៥ ឆ្នាំ ។ ៥/.ឈ្មោះ ផាន សុផារ៉ា ហៅប៉ារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ។ ៦/.ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ ១៧ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក​បាទី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕​

អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម