សន្តិសុខសង្គម
រកឃើញសាកសព២នាក់ និងម្នាក់ទៀតរកមិនទាន់ឃើញ ក្នុងហេតុការណ៍លិចទូកដឹកដំឡូងមី នៅស្រុកចិត្របុរី
ក្រចេះ ៖ នៅវេលាម៉ោង ១៤និង២០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មានហេតុការណ៍លិចទូកដឹកដំឡូងមី មួយគ្រឿង នៅចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ បណ្តាលឲ្យមនុស្សប្រុសចំនួន ៥នាក់ ធ្លាក់ចូលក្នុងទឹកបឹង ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានបណ្តាលឱ្យមនុស្ស ចំនួន ៣នាក់ ក្នុងចំណោមអ្នករួមដំណើរលើទូកជាមួយគ្នា ទាំង ៥នាក់ បានលង់ទឹកស្លាប់ និងមនុស្ស២នាក់ផ្សេងទៀត នៅរស់រានមានជីវិត។

អ្នករួមដំណើរលើទូកទាំង ៥នាក់ រួមមាន៖ ១.ឈ្មោះ សុង ចំរើន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីនៅភូមិល្វាទង ឃុំបុសលាវ (តៃកុងទូក)(នៅមានជីវិត) ២.ឈ្មោះ បឹង ឈាង ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំដារ(នៅមានជីវិត) ៣.ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅភូមិអញ្ចាញ ឃុំដារ (ស្លាប់) ៤.ឈ្មោះ បឹង ឆៃម៉ាំង ភេទប្រុស អាយុ ១៣ឆ្នាំមានទីលំនៅភូមិអញ្ចាញ ឃុំដារ (ស្លាប់) និង ទី៥.ឈ្មោះ បាវ ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំដារ (កំពុងបាត់ខ្លួន)។

ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធកម្លាំងប្រដាប់អាវុធ ដឹកនាំដោយលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី អភិបាលរង អាជ្ញាធរមួលដ្ឋាន បានសហការរកឃើញសាកសពចំនួន ២នាក់ ៖ ១.ឈ្មោះ បឹង ឆោមភេទប្រុស អាយុ ២៣ឆ្នាំ (ស្លាប់) ២.ឈ្មោះ បឹង ឆៃម៉ាំង ភេទប្រុស អាយុ ១៣ឆ្នាំ(ស្លាប់) ។

យោងតាមការសាកសួរ អ្នកបើកទូក របស់សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ ដែលបណ្តាលអោយលិចទូកខាងលើ គឺបណ្តាលមក ពីខ្យល់ខ្លាំង និងមានរលកទឹកវៃទូកឱ្យលិច។
ប្រភពដដែលបន្តថា ទូកដឹកដំឡូងនោះ គឺខ្ចីទូកវត្តថ្មី យកមកដឹកដំឡូងមី ដែលដកដណ្ដើមពីទឹកជំនន់ និងដឹកឆ្លងបឹងរាំង ព្រែកតេ ដើម្បីយកមកលក់នៅខាងឃុំដារ ប៉ុន្តែជាអកុសលក៏ជួបឧបទ្ទវហេតុលិចទូកកណ្តាលបឹងតែម្តង ។

ដោយឡែកបុរសម្នាក់ទៀត ដែលបាត់ខ្លួន ឈ្មោះ បាវ ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ គឺរកពុំទាន់ឃើញនៅឡើយទេ។
បច្ចុប្បន្ន អ្នកបាត់ខ្លួន ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ មានសមត្ថកិច្ចកំពុង អន្តរាគមន៍ និងបានប្រើប្រាស់ ទូកអេវ ទូកឈើចំនួន ០៧គ្រឿង ដើម្បីស្វែងរកអ្នកបាត់ខ្លួន ចំពោះសាកសព ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងអន្តរាគមន៍ ស្នងការខេត្ត បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម្នាក់ទៀតកម្លាំងសមត្ថកិច្ចកំពុងស្វែងរកបន្ត៕
ដោយ ៖ ប្រុញ វិធិន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ