សន្តិសុខសង្គម
ស្នងការរាជធានី បញ្ជាឱ្យស្រាវជ្រាវ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ដេញបុក យុវជន ៣ នាក់
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញធ្វើការស្រាវជ្រាវ និងកោះហៅម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិច ឈ្មោះ តាំង សឿន អាយុ ៤៨ឆ្នាំ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចូលខ្លួនជាបន្ទាន់ពាក់ពន្ធ័ករណីនាំកូនប្រុស និងបក្សពួកប្រមាណជិត ១០ នាក់ ជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជន ៣ នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឱ្យរងរបួស។

ការបញ្ជានេះធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ ៣ នាក់ ពាក់ព័ន្ធករណីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិច នាំគ្នាជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូមានគ្នាប្រហែលជិត ១០ នាក់ ព្រួសវាយចាប់ចងដៃជនរងគ្រោះ ដោយមិនដឹងមូលហេតុ។

ក្រោយពេលព្រួតវាយ និងចាប់ជនរងគ្រោះរួច បុគ្គលឈ្មោះ តាំង សឿន បានប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំស្មានតែយុវជន ៣ នាក់នេះជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួន កាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង ៣ នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ និងបានបង្ខំឱ្យយុវជនទាំង ៣ នាក់ ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ចប់រឿង មិនប្ដឹងរឿងចាប់ចងព្រួតគ្នាបណ្ដាលឱ្យរងរបួស។

រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងដើម្បីរកយុត្តិធម៌ ចំពោះរឿងរ៉ាវព្រួតវាយកូនរបស់គាត់បណ្ដាលឱ្យរងរបួសពេញខ្លួន ហើយថា ជារឿងយល់ច្រលំទៅវិញ។

បើយោងតាមពាក្យបណ្ដឹងពីក្រុមគ្រួសាររងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១ យប់ ពួកគេទាំង៣នាក់បានជិះម៉ូតូចេញពីបន្ទប់ជួល ដើម្បីទៅទិញបាយឆាហូប។ លុះពេលទៅលើមុខស្ថានីយប្រេងឥន្ធនៈសាវីមិច របស់ជនបង្កឈ្មោះ តាំង សឿន ស្រាប់តែបុគ្គលនេះ និងបក្សពួកជិះរថយន្ដ ម៉ូតូ ដេញបុកពួកគេ ដោយគ្មានហេតុ នៅពេលដេញបុកម៉ូតូរបស់ពួកគេដួល ហើយក្នុងចំណោម ៣ នាក់ មានម្នាក់រត់ឱ្យអ្នកភូមិជួយ និង ២ នាក់ទៀត ត្រូវក្រុមជនបង្កចាប់បាន រួចចងដៃ ដកទូរសព្ទ និងព្រួតវាយយ៉ាងដំណំ។ ប៉ុន្តែជនរងគ្រោះដែលរត់រួច ក៏ត្រូវក្រុមបង្កតាមទៅចាប់យកមកដល់ស្ថានីយ៍ប្រេង និងបានប្រើហិង្សាផងដែរ។ ក្រោយនាំមកដល់កន្លែងរបស់ខ្លួន ក្រុមជនបង្ក បានប្រគល់ពួកគេទៅឱ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសួរនាំ។ នៅពេលសមត្ថកិច្ចសួរនាំជនបង្កឈ្មោះ តាំង សឿន បានអះអាងថា ពួកគេវាយជនរងគ្រោះច្រឡំ និងបង្គាប់ឱ្យធ្វើកិច្ចសន្យាមិនប្ដឹងផ្ដល់ទៅវិញ៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ