Connect with us

សន្តិសុខសង្គម

រដ្ឋបាលខេត្តកំពង់ចាម បញ្ចេញកម្លាំងជិត ១៥០​នាក់ ដើម្បីជួយសង្គ្រោះពីការបាក់ច្រាំងទន្លេនៅភូមិផ្សារថ្មី ក្នុងស្រុកកោះសូទិន

បានផុស

នៅ

នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងរដ្ឋបាលខេត្តកំពង់ចាម បានជួយសង្គ្រោះច្រាំងមាត់ទន្លេប្រវែង៦២ម៉ែត្រ មាត់អូរប្រវែង៥២ម៉ែត្រ ដើម្បីបញ្ចៀសផ្ទះពលរដ្ឋចំនួន ២៣០ខ្នងផ្ទះ ពីការបាក់ច្រាំងនារដូវទឹកឡើង។ ស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គន់ សុភា អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបញ្ជាក់ឲ្យដឹងថា ក្នុងភារកិច្ចនេះ រដ្ឋបាលខេត្តបានប្រើកម្លាំងសរុបជិត១៥០នាក់ ដើម្បីចុះច្រកបាវខ្សាច់ទប់ច្រាំងទន្លេដែលបានបាក់ស្រុតប្រវែង ៦២ម៉ែត្រ ក្នុងនោះទប់បាវខ្សាច់ចំមាត់អូរចាស់ប្រវែង ៥២ម៉ែត្រ (ប្រឈមខ្លាំង) ក្រោយផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ប្រវែង ១០ម៉ែត្រផងដែរ ។

លោកអភិបាលរងបានបញ្ជាក់ទៀតថា ជាលទ្ធផលកម្លាំងបានប្រើប្រាស់បាវខ្សាច់ចំនួន ២.០០០បាវ និងឡានដឹកខ្សាច់ចំនួន ២២ទ្បាន ស្មើនឹង ១៣២ ម៉្រែតគីប។ ជាក់ស្តែងបានប្រើប្រាស់បាវច្រកខ្សាច់ចំនួន ១.០០០បាវរួចហើយ ។ និងជួយសង្គ្រោះផ្ទះប្រជាពលរដ្ឋចំនួន ២៣០ខ្នងផ្ទះ សាលារៀន វត្តអារាម និងមន្ទីរពេទ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលនេះ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥១ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥២ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម