សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយកាន់កាំបិតចូលកាប់គូទំនាស់ដល់ក្នុងផ្ទះ
នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពកាន់កាំបិតចូលកាប់គូទំនាស់ត្រូវកំភួនដៃខាងឆ្វេង ដែលធ្លាប់ទាស់ពាក្យសម្ដីគ្នា កាលពីអំឡុងខែសីហា។

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ១៨ និង ២០ នាទី នៅផ្ទះលេខ ៧៤ ផ្លូវ ៦៥៤ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពេញ ហ៊ាង ភេទប្រុស អាយុ ៦៨ ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះកើតហេតុ។ រីឯជនសង្ស័យឃាត់ខ្លួនឈ្មោះ ហឿន សុខខន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

នគរបាលបានបន្តថា កាលពីអំឡុងខែសីហា ឆ្នាំ ២០២៤ ជនរងគ្រោះមានទំនាស់ពាក្យសម្ដីជាមួយជនសង្ស័យ។ លុះដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះកំពុងនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូមកឈប់មុខផ្ទះជនរងគ្រោះ រួចដើរចូលយកកូនកាំបិតដេញចាក់ជនរងគ្រោះត្រូវកំភួនដៃខាងឆ្វេង ១ កន្លែង។ ក្នុងនោះ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារស្រែកឲ្យគេជួយ រួចជនសង្ស័យក៏ជិះម៉ូតូគេចខ្លួន។
លុះដល់ម៉ោង ២២ និង ៣០ នាទី ថ្ងៃដដែល សមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងកូនកាំបិត ២ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសាកសួរតែម្ដង៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ