Connect with us

សន្តិសុខសង្គម

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

បានផុស

នៅ

ប៉ោយប៉ែត​ ៖​ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ដែល​ម្ចាស់​មិន​នៅ​ស្ថិតនៅ​ខាងក្រោយ​ផ្សារ​រាត្រី​(​ទឹក​ពុះ​)​ក្នុងភូមិ​ក្បាល់ស្ពាន​១​សង្កាត់​អូរជ្រៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ឋ​និង​អាជ្ញាធរ​សមត្ថកិច្ច​ទាំងបី​ប្រភេទ​ចេញ​អន្តរាគមន៍​ជាមួយ​រថយន្ត​ព​ន្ល​ត់​អគ្គិភ័យ​បាន​បាញ់​ពន្លត់​បាន​ទាន់​ពេល​មិន​ឱ្យ​មាន​ការ​រាលដាល​ដល់​លំនៅឋាន​ដទៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​២៤​ កញ្ញា ​២០២៤​និង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​ប៉ោយប៉ែត អាវុធហត្ថ​ក្រុង កម្លាំងយោធា​ក្រុង​អន្តរាគមន៍​បាញ់​ពន្លត់​រហូត​គ្រប់គ្រង​បាន​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ដ​ដែល។

តាម​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ​និង​ជា​អ្នកឃើញ​ហេតុ​ការណ៍​បាន​ឱ្យដឹង​ថា ​មុនពេល​កើតហេតុ​មាន​ភ្លើង​ឆាបឆេះ​ គឺ​ចរន្ត​អគ្គិសនី​បាន​ដាច់​ពី​ដង​លុះ​ពេល​ភ្លង​មកវិញ​ចុងក្រោយ​ក៏មាន​សម្លេង​ផ្ទុះ​ចេញពី​ក្នុងផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ទើប​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែម្តង​។

ពួកគាត់​បាន​និយាយ​ថា ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​គា ភេទ​ស្រី ពេលដែល​ឆេះ​នេះ​ម្ចាស់​មិន​នៅទេ​ ត្រូវ​បាន​សមត្ថ​កិច្ច​វ៉ៃ​សោរ​ចូល​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

អ្នកជិតខាង​ថា ​ហេតុ​ការណ៍​នេះ​អាច​កើតឡើង​ដោយសារតែ​ផ្ទុះ​សេ​ខ្សែភ្លើង​ដែល​អាច​មកពី​ចរន្ត​អគ្គិសនី​បុក​មកវិញ​។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ​ការ​អន្តរាគមន៍​របស់​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ទឹក​បាញ់​អស់​បី​គ្រឿង​ទើប​គ្រប់គ្រង​បាន៕

ដោយ ៖ ​អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥៥ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម