Connect with us

សន្តិសុខសង្គម

ផ្លូវចូលវត្តធុតង្គចំការដូង កំពុងខូចខាតខ្លាំង

បានផុស

នៅ

កំណាត់ផ្លូវចូលទៅកាន់វត្តធុតង្គចំការដូង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ប្រវែងជាង ២០០ម៉ែត្រ កំពុងរងការខូចខាតខ្លាំងដោយទឹកភ្លៀង ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរជួយជួសជុលព្រោះជង្ហុកដក់ទឹកលិចខូចអស់ហើយ ដែលងាយនឹងគ្រោះថ្នាក់ចំពោះអ្នកដំណើរនូវពេលណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអ្នកស្រី សា រឹម ជាពលរដ្ឋរស់នៅបណ្ដោយផ្លូវនេះបានប្រាប់អោយដឹងថា ចំពោះផ្លូវនេះធ្លាប់ត្រូវបានគេជួសជុលចាក់បេតុងគ្មានសរសៃដែកដែរ កាលពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។ ប៉ុន្តែមកទល់ពេលនេះផ្លូវនេះចាប់ផ្តើមខូចម្តងបន្តិចៗ និងពេលមានភ្លៀងធ្លាក់ទឹកដក់តាមជង្ហុកយូរៗ បណ្តាលអោយខូចខាតកាន់តែធ្ងន់ធ្ងរ។

ពលរដ្ឋបានសំណូមពរអាជ្ញាធរជួយចុះជួសជុលកំណាត់ផ្លូវចូលវត្តធុតង្គនេះផង ព្រោះថាពេលមានភ្លៀងធ្លាក់កំណាត់ផ្លូវនេះ គឺមានការជន់លិចទឹកហូរចូលក្នុងផ្ទះ និងដក់ទឹកតាមជង្ហុក ធ្វើអោយពិបាកក្នុងការរស់នៅ និងធ្វើដំណើរ។

លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ខណ្ឌដង្កោ មិនអាចសុំការឆ្លើយបំភ្លឺបានទេនៅរសៀលថ្ងៃទី២៤កញ្ញា ពាក់ព័ន្ធបញ្ហានេះ ខណៈទូរស័ព្ទចូល៣ដង តែគ្មានអ្នកលើក៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

ផ្លូវចូលវត្តធុតង្គចំការដូង កំពុងខូចខាតខ្លាំង

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម១០ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១១ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម