សន្តិសុខសង្គម
អាវុធហត្ថខណ្ឌចំការមន ឡោមព័ទ្ធឃាត់ខ្លួនជនជាតិចិន៦នាក់ ក្រោយព្រួតចាក់សម្លាប់ជនជាតិចិនម្នាក់
កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វេីការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៦នាក់ បន្ទាប់ពីព្រួតគ្នាបង្កហិង្សា និងប្រេីអាវុធចុងស្រួចចាក់ទៅលេីបុរសជនជាតិចិនម្នាក់រហូតស្លាប់នៅកន្លែងកើតហេតុ។ ករណីហិង្សារវាងជនជាតិចិន និងជនជាតិចិនរហូតមានបាត់បង់ជីវិតនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអគារព្រីនស៍ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានជនជាតិចិន១ក្រុមមានគ្នា៦នាក់ បានឈ្លោះប្រកែកគ្នាជាមួយបុរសជាតិចិនម្នាក់ទាំងកំហឹង រហូតបាននាំគ្នាព្រួតវាយដំជាន់ធាក់ និងប្រេីអាវុធចុងស្រួចចាក់ទៅលើបុរសជនជាតិចិនរងគ្រោះម្នាក់នោះបណ្ដាលឲ្យស្លាប់នៅកណ្ដាលផ្លូវតែម្ដង ទេីបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗដើម្បីជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់កន្លែងកេីតហេតុ និងបានធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធសរុប០៦នាក់ យកទៅការិយាល័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេថា បង្កឡេីងព្រោះរឿងអ្វី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការហ៊ុមព័ទ្ធខ្សែ និងធ្វេីការស្រាវជាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម២២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល