Connect with us

សន្តិសុខសង្គម

ផ្លូវលេខ 5MC ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ​ទី២ ខូចខាតខ្លាំង ពលរដ្ឋថា អត់មានអាជ្ញាធរចុះពិនិត្យ

បានផុស

នៅ

ផ្លូវលេខ 5MC ដែលជាផ្លូវបេតុងគ្មានសរសៃដែក ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជាធានៅភ្នំពេញ បាននិងកំពុងរងការខូចខាតខ្លាំងធ្វើឲ្យពលរដ្ឋពិកបាកក្នុងការធ្វើដំណើរ ខណៈពលរដ្ឋរលើកឡើងថា មិនឃើញមានអាជ្ញាធរចុះត្រួតពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រឿន ជាប្រជាពលរដ្ឋរស់នៅបណ្ដោយផ្លូវនោះបានឲ្យដឹងថា កំណត់ផ្លូវបេតុងគ្មានសរសៃដែកនេះ ដំបូងគ្រាន់តែមានជង្ហុកបន្តិចបន្តួចនោះទេ តែដោយសារការធ្វើដំណើរដោយរថយន្ដ និងម៉ូតូជារៀងរាល់ថ្ងៃ ធើ្វផ្លូវមួយខ្សែនេះមានជង្ហុកច្រើនទៅៗ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ទឹកដកក្នុងជង្ហុកមើលមិនឃើញបង្កគ្រោះថ្នាក់ជារឿយៗ។

លោក រឿន ក៏សូមឱ្យអាជ្ញាធរពាក់ព័ន្ធមេត្តាចុះមកពិនិត្យមើលផ្លូវមួយខ្សែនេះផង ដោយសារតែពិបាកក្នុងការធ្វើដំណើរ ព្រោះជង្ហុកជាច្រើននេះតែងតែបង្កផលពិបាកដល់ប្រជាពលរដ្ឋក្នុងការធើ្វដំណើរនៅលើផ្លូវមួយនេះ។

លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានប្រាប់ កម្ពុជាថ្មី តាមរយៈទូរស័ព្ទអោយដឹងថា ផ្លូវមួយខ្សែនេះអាជ្ញាធរបានដាក់ដេញថ្លៃរួចហើយ ក៏ប៉ុន្តែពេលដល់ថ្ងៃត្រូវបើកការដ្ឋានបែរជាខាងក្រុមហ៊ុន​ជួលជុលមិនព្រមធើ្វទៅវិញ ធើ្វអោយមានការយឺតយ៉ាវក្នុងការជួលជុល។

លោកចៅសង្កាត់បន្ថែមថា អាជ្ញាធរកំពុងបន្តធើ្វការដាក់ដេញថ្លៃម្ដងទៀតជាមួយក្រុមហ៊ុនធើ្វផ្លូវផ្សេងទៀត ដើម្បីធើ្វអោយផ្លូវនេះស្អាតឡើងវិញ សម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការធើ្វដំណើរ ក្នុងនោះលោកក៏សុំការអធ្យាស្រ័យក្នុងការយឺតយ៉ាវជួសជុលផ្លូវនេះផង៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម