សន្តិសុខសង្គម
មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង
មន្ត្រីសង្កាត់នៃរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខម្នាក់ ត្រូវបានក្រុមអ្នកផឹកស៊ីទាញកាំបិតចាក់បណ្ដាលឲ្យរងរបួស នៅពេលចុះទៅហាមឃាត់ពីការបង្កសំឡេងរំខានដល់អ្នកជិតខាងនៅពេលយប់ជ្រៅ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេឃើញមាន មនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាអង្គុយផឹកស៊ី និងចាក់ធុងបាស់បង្កសំឡេងរំខានដល់អ្នកជិតខាង ធ្វើអោយពលរដ្ឋនៅក្បែរនោះសម្រាកមិនបាន។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជា្ញធរមូលដ្ឋានដើម្បីជួយចុះអន្តរាគមន៍។ ខណៈដែលអាជ្ញាធរចុះមកដល់ និងបានណែនាំបែរក្រុមមនុស្សប្រុសស្រីទាំងនោះស្រែកជេរទៅកាន់អាជ្ញាធរ និងបានយកកាំបិតចាក់ទៅលើមន្ត្រីអាជ្ញាធរសង្កាត់ម្នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បន្ទាប់ពីបង្កហិង្សា រហូតមានរបួសស្នាមលើមន្ត្រីអាជ្ញាធរ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់យកទៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មី ដេីម្បីធ្វើការសាកសួរ និងអនុវត្តនីតិវីធីច្បាប់៕
អត្ថបទ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ