សន្តិសុខសង្គម
ឆ្មក់បង្រ្កាបទីតាំងឆ្នោតវៀតណាមក្នុងផ្សារកាប់គោ ឃាត់ខ្លួនមនុស្ស៣នាក់
ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែងក្នុងផ្សារ កាប់គោ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាបឃាត់ខ្លួនបានមនុស្ស៣នាក់។

ប្រតិបត្តិការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង០២និង១០នាទី រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចក្នុងផ្សារកាប់គោ តាមបណ្តោយផ្លូវលេខ០៩ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះបង្ក្រាបល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋថាមានទីតាំងលួចលាក់បើកល្បែងឆ្នោតវៀតណាមខុសច្បាប់ ទើបលោក កៀង ល័ក្ខ អភិបាលខណ្ឌចំការមន បញ្ជារអោយកម្លាំងចុះទៅបង្រ្កាបភ្លាមៗ ដឹកនាំដោយលោក ម៉ៅ បូណែត អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន។

ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការខណ្ឌ បានដកហូតបានសម្ភារៈមួយចំនួនដូចជា ម៉ាស៊ីនគិតលេខចំនួន ០១គ្រឿង, ម៉ាស៊ីនព្រីនសន្លឹកឆ្នោត ចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០៣គ្រឿង, ក្រដាសភស្តុតាង មួយចំនួនដែលបម្រើឱ្យការប្រកបល្បែងផ្សងសំណាង (ឆ្នោតវៀតណាម) និងមនុស្សចំនួន ០៣នាក់។
បច្ចុប្បន្នសម្ភារៈ និងមនុស្សទាំង០៣នាក់ខាងលើកម្លាំងបានប្រគល់ទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីបន្តនីតិវិធីច្បាប់។ ទន្ទឹមនេះ ក្រុមការងារសម្រេចបិទទ្វាឃ្មុំបេទីតាំងតូបលេខ១២ជាបណ្តោះអាសន្ន៕
អត្ថបទ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ