សន្តិសុខសង្គម
មន្ទីរកសិកម្មខេត្តក្រចេះ៖ ផលប៉ះពាល់ដំណាំស្រូវទូទាំងខេត្តមានជិត៨ពាន់ហិកតា
លោក ទ្រី សុភក្ត្រ័ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ផលប៉ះពាល់ដំណាំស្រូវនៅទូទាំងខេត្តមានចំនួនសរុប ៧,៩៣៤ហិកតា និងមានលទ្ធភាពស្តារឡើងវិញចំនួន ៣,៧៧៣ហិកតា នេះគឺជាការវាយតម្លៃបឋម ។

លោក ទ្រី សុភក្ត្រ័ បានឲ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកអមដំណើរលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋ រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅឃុំបុសលាវ ស្រុកចិត្របុរី ។
លោកប្រធានមន្ទីរកសិកម្មខេត្តបានបន្តថា នៅឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងទឹកជំនន់មានពីរ គឺជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ។ រហូតមកទល់ថ្ងៃទី២៦ ខែកញ្ញានេះ គឺខាងមន្ទីរនៅមិនទាន់ស្រង់ព័ត៌មានបាន ១០០% ឬបិទបញ្ចប់នៅឡើយទេ ។ ដូច្នេះ នៅទូទាំងខេត្តផលប៉ះពាល់ដំណាំស្រូវ គឺមានចំនួនសរុប ៧,៩៣៤ហិកតា ស្មើនឹង ៨,០១៦១គ្រួសារ។ ក្នុងនោះ វាយតម្លៃខូចខាតចំនួន ៣,៩៩៤ហិកតា ស្មើនឹង ៤,២១៩គ្រួសារ និងមានលទ្ធភាពស្តារឡើងវិញ មានចំនួន ៣,៧៧៣ហិកតា ស្មើនឹង ៤,០៦៤គ្រួសារ នេះគឺជា ការវាយតម្លៃបឋមសម្រាប់ថ្ងៃទី២៥ ខែកញ្ញា ហើយនៅថ្ងៃនេះ គឺមន្ទីរនឹងធ្វើបច្ចុប្បន្នភាពបន្តទៅទៀត។

លោកបានបញ្ជាក់ថា ដោយឡែក នៅឃុំបុសលាវនេះ គឺមានផលប៉ះពាល់ដំណាំស្រូវ ៤៦២ហិកតា ស្មើនឹង ៦៥៥គ្រួសារ ប៉ុន្តែការវាយតម្លៃបឋមនៃការខូចខាត ហើយមានលទ្ធភាពស្ដារឡើងវិញបាន គឺ ៣០៤ហិកតា។ ប៉ុន្តែប្រសិនជាទឹកបន្តនៅលិចរយៈពេល១អាទិត្យទៀត ទឹកអត់ស្រកអស់ទេ នោះវានឹងខូចខាត ៩៩% ពីព្រោះការវាយតម្លៃខូចខាតនេះ គឺផ្អែកលើស្ថានភាពទឹកដែលលិចស្រូវផុតចុង ចាប់ពី៨ថ្ងៃ ឡើងទៅគឺខូចខាតទាំងស្រុង។ ការវាយតម្លៃអាចស្ដារឡើងវិញបាន គឺទាល់តែមានប្រភពទឹកស្រោចស្រព ទើបអាចវាយតម្លៃថា កន្លែងនឹងស្ដារឡើងវិញបាន។

លោកបានបន្ថែមថា ចំពោះ កិច្ចការងារនេះ ថ្នាក់ដឹកនាំខេត្ត បានប្រជុំម្ដងហើយ ក៏បានណែនាំដល់អាជ្ញាធរក្រុងស្រុករួចហើយដែរ ហើយលោកក៏បានណែនាំរបៀបបំពេញតារាងដើម្បីស្នើសុំពូជស្រូវទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឥឡូវអាជ្ញាធរក្រុងស្រុកកំពុងតែបំពេញទិន្ន័យទាំងនេះឲ្យបានច្បាស់លាស់ ទាំងអាជ្ញាធរមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុងស្រុក ខេត្តសរុបជារួម ដើម្បីដាក់ស្នើទៅថ្នាក់ជាតិ។ ប្រសិនជារយៈពេល៧ថ្ងៃខាងមុខនេះ ទឹកមិនស្រកចុះទេ គឺច្បាស់ណាស់ស្រូវទាំងអស់នោះ នឹងខូច ៩៩% ចឹងមិនមែនខូច ៩៩%នេះអាចស្ដារឡើងវិញបានទាំងអស់ទេ គឺអាស្រ័យមានប្រភពទឹកច្បាស់ឡលាស់ ទើបក្រុមការងារចែកពូជស្រូវឲ្យ៕
អត្ថបទ៖ ប្រុញ វិធិន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ