Connect with us

សន្តិសុខសង្គម

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

បានផុស

នៅ

បុរស់ម្នាក់ចូលព្រៃកាប់ឈើក្នុងតំបន់ហាមឃាត់ ដើរជាន់មុីនបណ្តាលឲ្យដាច់ជើងម្ខាងរបួសធ្ងន់ នៅ​វេលា​ម៉ោង​ ៤ ល្ងាច ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤​ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឃុំអូរបីជាន់បានប្រាប់អ្នកយកព័ត៍មានថា មុនពេលកើតហេតុនោះជនរងគ្រោះមានឈ្មោះ យឹម សុភាព ភេទប្រុសអាយុ ៥៥ ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរកម្មករ​បានចេញពីផ្ទះ​ចូល​​ទៅកាប់ឈើក្នុងតំបន់ហាមឃាត់ព្រៃមានមីនជាប់ព្រំដែនកម្ពុជា-ថៃ ស្រាប់តែជាន់​មុីននៅសល់តាំងពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ឲ្យដឹងថា ក្រោយបានដឹងថា​មានអ្នកជាន់មុីនដាច់​ជើង លោកបានដឹកនាំកំលាំង១ក្រុម សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងយោធានៅក្បែរនោះ បានចុះដល់កន្លែងកើតហេតុ ហើយបានជួយអន្តរាគមន៍ដឹកជនរងគ្រោះតាមគោយន្តចេញពីតំបន់គ្រោះថ្នាក់​យក​មកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដោយសារតែជនរងគ្រោះមានសភាពធ្ងន់ពេក សមត្ថកិច្ច​ចម្រុះ​ដឹកជនរងគ្រោះយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុក​មង្គលបូរីភ្លាមៗ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មកដល់ម៉ោងនេះ ក្រុមគ្រូពេទ្យកំពុងយកចិត្តទុក​ដាក់​ជួយសង្គ្រោះជនរង​គ្រោះ​មិនដឹងថាវាសនាជនរងគ្រោះទៅជាយ៉ាងណានោះទេ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម