សន្តិសុខសង្គម
Update ៖ អគ្គិភ័យឆាបឆេះផ្ទះ ០៨ ខ្នង និងរងរបួសក្រុមពន្លត់អគ្គិភ័យកាណូតម្នាក់ នៅខណ្ឌឫស្សីកែវ
អគ្គិភ័យបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសី ចំនួន ០៨ ខ្នង បណ្តាលឲ្យរងរបួសក្រុមពន្លត់អគ្គិភ័យកាណូតម្នាក់ នៅចំណុចទល់មុខនឹងវិហារឥស្លាម គីឡូម៉ែត្រលេខ ០៩ (ម្តុំយឿត្រី) ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទី ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ០៥ ក្នុងសង្កាត់ច្រាំងចំរេះទី ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងហេតុការណ៍នេះបណ្តាលឲ្យក្រុមពន្លត់អគ្គិភ័យកាណូតម្នាក់ ឈ្មោះ ស្មាស់ ការីម ភេទប្រុស អាយុ ៤៧ ឆ្នាំ រងរបួស។

ប្រភពពីប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅតំបន់នោះបានប្រាប់ឲ្យដឹងថា គេឃើញមានផ្សែងហុយខ្មួលខ្មាញ់យ៉ាងសន្ធោសន្ធៅចេញពីផ្ទះរបស់ពលរដ្ឋដែលត្រូវបានជន់លិចដោយជំនន់ទឹកទន្លេ ឆេះរាលដាលទៅផ្ទះក្បែរខាងចំនួន ០៧ ខ្នង បន្ថែមទៀត។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ដើម្បីពន្លត់ឲ្យទាន់ពេលវេលា។
អគ្គិភ័យនេះបានឆាបឆេះផ្ទះចំនួន ០២ ខ្នង ទាំងស្រុង និងរាលដាលដល់ផ្ទះក្បែរខាងចំនួន ០៦ ខ្នងបន្ថែមទៀត ខូចខាតជាង ៣០ ភាគរយ ប្រើប្រាស់រថយន្តពន្លត់របស់ការិយាល័យចំនួន ០៥ គ្រឿង និងកាណូតអគ្គិភ័យចំនួន ០៣ គ្រឿង ទើបបាញ់រលត់។ ចំពោះមូលហេតុប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ឆ្លងចរន្តអគ្គិសនីចេញពីផ្ទះលិចទឹក។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ក៏បានសំណូមពរ និងក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនាក្នុងឱកាសរដូវបុណ្យភ្ជុំនេះដែរ មេត្តាបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពាក់ព័ន្ធភ្លើងធូបទៀន ឬប្រអប់ភ្លើង ត្រូវពិនិត្យឲ្យបានជាក់លាក់ មុនចាកចេញពីផ្ទះទៅកាន់ស្រុកកំណើត ដើម្បីការពារទ្រព្យសម្បត្តិ ជៀសវាងមានការឆាបឆេះណាមួយកើតមានឡើង៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ