សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះឃ្លាំងសិប្បកម្មធ្វើពូក រាលដាលដល់ឃ្លាំងអេតចាយឆេះខូចខាតទាំងស្រុង
អគ្គិភ័យឆាបឆេះឃ្លាំងសិប្បកម្មផលិតពូក និងរាលដាលដល់ឃ្លាំងស្តុកអេតចាយយ៉ាងសន្ធោរសន្ធៅ ផ្អើលពលរដ្ឋ និង សមត្ថកិច្ចជួយអន្តរាគមន៍។
អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក នៅតាមបណ្តោយផ្លូវបេតុង ទល់មុខវត្តតាភេម ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមប្រភពពីពលរដ្ឋនៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុគេឮមានសម្លេងផ្ទុះ៣ទៅ៤ដង ទើបមួយសន្ទុះក្រោយមានក្លិនឈ្ងៀម និងផ្សែងហុយយ៉ាងសន្ធោរសន្ធៅចេញពីខាងក្រោយនៃឃ្លាំង។ ស្របពេលនោះដែរប្រជាពលរដ្ឋបាននាំគ្នាព្យាយាមយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ដែរ ប៉ុន្តែដោយសភាពឆាបឆេះកាន់តែខ្លាំងឡើង មិនអាចគ្រប់គ្រងបាន និងរាលដាលដល់ឃ្លាំងស្តុកអេតចាយចំនួន១ខ្នងទៀត។ ភ្លាមៗប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍ការពារទប់ស្កាត់រាលដាលដល់ផ្ទះក្បែរខាង។
ប្រភពដដែលបានបន្តទៀតថា កាលពីប៉ុន្មានថ្ងៃមុន ឃ្លាំងខាងលើនេះបានដឹកកម្ទេចក្រណាត់មួយកុងទីនឺរពេញយកមកស្តុកទុកនៅឃ្លាំងនេះ។
ក្នុងហេតុការណ៍ឆាបឆេះនេះ បណ្តាលអោយឃ្លាំងប្រភេទថ្ម ដំបូលប្រក់ស័ង្កសី ចំនួន០២ ត្រូវបានអណ្ដាតភ្លើងឆាបឆេះទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង មានរថយន្តពន្លត់របស់ស្នងការរាជធានី រថយន្តកងពលតូចង៧០ រថយន្តពន្លត់ ៩១១ និងរថយន្តពន្លត់ស្រាបៀរកម្ពុជា។ ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា គឺមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់