Connect with us

សន្តិសុខសង្គម

សម្លាប់ក្មួយថ្លៃបោះចោលជើងភ្នំ ដោយសារជួយលាក់រឿងប្រពន្ធរបស់ខ្លួនមានសាហាយ

បានផុស

នៅ

បាត់ដំបង៖ ជនសង្ស័យម្នាក់ដែលជាឃាតករត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាណន់ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីស្រាវជ្រាវឃើញថាជនសង្ស័យរូបនេះបានប្រើប្រាស់ដុំថ្ម វាយសម្លាប់ក្មួយថ្លៃរួចបោះចោលសពនៅកន្លៀតថ្មក្បែរជើងភ្នំ។

គួរបញ្ជាក់ថាករណីឃាតកម្មគិតទុកជាមុន(វាយនឹងដុំថ្ម)មួយករណី បានកើតឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៥ និង ៤៥នាទី នៅចំណុចជើងភ្នំទទឹង ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ មៀន រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ បានឱ្យដឹងថា មូលហេតុនៃការសម្លាប់ក្មួយស្រីថ្លៃខ្លួនឯងនេះគឺបណ្តាលមកពីខឹងក្មេងស្រីរងគ្រោះដឹងរឿងប្រពន្ធរបស់ខ្លួនមានសាហាយតែមិនប្រាប់ខ្លួន ហើយរូបគេផ្ទាល់ក៏ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរនាពេលកន្លងមក។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងផ្នែកជំនាញកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់ការិយាល័យជំនាញតាមនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ បានទទួលព័ត៌មានពីម្ដាយជនរងគ្រោះឈ្មោះ វុធ សារ៉ន ភេទស្រី អាយុ៤១ឆ្នាំ បានមកប្ដឹងពីករណីបាត់កូនស្រីឈ្មោះ ឡុញ នីតា អាយុ១០ឆ្នាំ ។ ក្រោយទទួលព័ត៌មានភ្លាមកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ឃុំ ចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ។

លុះដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋដែលរស់នៅឃុំតាគ្រាមបានរាយការណ៍មកថា ប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ចុះទៅស្រាវជ្រាវ ពិនិត្យវិភាគសាកសព និងទីកន្លែងកើតហេតុ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បានកំណត់មុខសញ្ញា និងនាំខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ មៀន រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពសម្លាប់ក្មេងស្រីរងគ្រោះឈ្មោះ ឡុញ នីតា អាយុ១០ឆ្នាំ (ត្រូវជាក្មួយថ្លៃបង្កើត) ប្រាកដមែន ដោយកន្លងមករូបគេធ្លាប់មានគំនិតថានឹងដឹកក្មេងស្រីរងគ្រោះខាងលើទៅកន្លែងស្ងាត់ ដើម្បីសួរនាំរឿងប្រពន្ធរបស់ខ្លួនដែលលួចមានសាហាយ តែមិនមានឱកាស។
លុះដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ០០នាទី រូបគេក៏បានជិះម៉ូតូ ដើររកក្មេងស្រីរងគ្រោះខាងលើ និងបានលួងលោមឱ្យឡើងជិះម៉ូតូជាមួយ ហើយដឹកទៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាព យកដុំថ្មប៉ុនភ្លៅវាយក្បាលពីក្រោយនិងពីមុខ បណ្ដាលឱ្យក្មេងស្លាប់ភ្លាមៗ រួចក៏លើកសពបោះចូលកន្លៀតថ្មនៅជើងភ្នំនោះតែម្ដង បន្ទាប់ពីធ្វើសកម្មភាពរួច រូបគេក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញធ្វើដូចធម្មតា៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៤ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម