Connect with us

សន្តិសុខសង្គម

រដ្ឋបាល​ជលផលខេត្ត​ក្រចេះ បង្ក្រាបឧបករណ៍​ឆក់​ត្រី​ និង​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​ ខណៈ​ជនសង្ស័យ​រត់គេចខ្លួន​បាត់

បានផុស

នៅ

ក្រចេះ​ ៖ នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​ដកហូត​ឧបករណ៍​នេសាទ​ឆក់​ត្រី​០១​គ្រឿ អាគុយ​40A ០១​គ្រឿង និង​ទូក​ម៉ាស៊ីន ១​គ្រឿង យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ ខនៈ​ដែរ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ គឺធ្វើឡើង​បន្ទាប់ពី មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហការ​ជាមួយ អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ដឹកនាំ​ដោយ​លោក ភួង ទីណា នាយរង​អធិការដ្ឋាន ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ព្រមទាំង​សហគមន៍​នេសាទ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។

​ក្រៅពី​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ សមត្ថកិច្ច​ចម្រុះ បានធ្វើ​ការរុះរើ និង​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ រួមមាន របាំង​ព្រួល​ស្បៃ​មុង ចំនួន ៦​ខ្សែ ប្រវែង ៣៥០​ម៉ែត្រ​, លូ​ស្បៃ​មុង​ចំនួន ៦​មាត់​លូ​, របាំង​ណ​រ៉ាវ សាច់​អួន​នីឡុង ក្រលា ៣​សង់ទីម៉ែត្រ ចំនួន ០៣​ខ្សែ ប្រវែង ២៥០​ម៉ែត្រ ។ លប​រ៉ាវ​ចំនួន ៣​គ្រឿង ក្រឡា ទំហំ ៣​សង់ទីម៉ែត្រ​, បង្គោល​ចម្រឹង​ឫស្សី ចំនួន ៩០​ដើម និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ ២៥០​គីឡូក្រាម ចូលទៅក្នុង​ដែនទឹក​ធម្មជាតិ​វិញ​ផងដែរ៕

ដោយ ៖ ប្រុ​ញ វិធិ​ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម